samsung-banner
adverise with khmeread

ឃាត់​ជនសង្ស័យ​ ២​ នាក់​ប្រើ​គ្រឿងញៀន​ និង​ម្នាក់​ប្រើ​ហិង្សា​

Unnamed %281%29

    កោះកុង ៖ ប៉ូលិស​ខេត្តកោះកុង​បាន​ឃាត់​ជនសង្ស័យ ​៣​ នាក់​ក្នុង​ ២ ​ករណី​ផ្សេងគ្នា​គឺ​ករណី​ទីមួយ​ឃាត់​ជនសង្ស័យ​ ២​ នាក់​ប្រើប្រាស់​គ្រឿងញៀន ​និង​ទី​ពីរ​ឃាត់​សិស្ស​ម្នាក់​ប្រើ​ដាវ​កាប់​គ្នា។​

    ករណី​ទី​១- ប៉ូលិស​ស្រុក​មណ្ឌលសីមា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់​ប្រុស ករណី ប្រើប្រាស់​គ្រឿ​ង​ញៀន នៅ​ថ្ងៃទី១៨ ខែ១២ ​ឆ្នាំ២០១៦ ​វេលា​ម៉ោង៣ និង​៣០​នាទី​រសៀល​នៅ​ចំណុច​ភូមិចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ​រួច​បញ្ជូនទៅ​អធិការដ្ឋាន​ស្រុក​មណ្ឌលសីមា ចាត់ការ​តាម​នីតិវិធី​។​

    ប៉ូលិ​ស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ​ជា បឿន ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ និង​២-​ឈ្មោះ​ គី រី ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ  ស្នាក់នៅ​ភូមិ ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា។​

    ករណី​ទី​២-​នៅ​ថ្ងៃទី​១៨ ​ធ្នូ​ ២០១៦​ វេលា​ម៉ោង ៥​ ល្ងាច​មាន​ករណី​ប្រើ​ហិង្សា ក្មេងស្ទាវ​យក​ដាវ​ដេញ​កាប់​គ្នា នៅ​ចំណុច​សាលា​វិទ្យាល័យ​ស្រែអំបិល ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុក​ស្រែអំបិល ​ខេត្តកោះកុង​។

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កឡើង​ដោយ​ឈ្មោះ នី សៀវ​ធិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ឃុំ​ខាង​លើ​បាន​ធ្វើ​សកម្មភាព​យក​ដាវ​ដេញ​កាប់​​លើជនរងគ្រោះ​ឈ្មោះ ថុ​ល សុធា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ជា​សិស្ស (​មិន​បណ្តាល​ឱ្យ​រងរបួស​ឡើយ​) ខណៈ​ចេញពី​សាលារៀន​មក​ផ្ទះ​។​

    ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើ​ម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ចាត់​ការបន្ត៕

adverise with khmeread

មតិយោបល់