adverise with khmeread 1

ធ្វើបែបនេះ​រាល់​សប្តាហ៍​សម្រស់​របស់​អ្នកនឹង​មើលទៅ​ប្រៀប​បីដូច​មនុស្ស​អាយុ​ខ្ទង់ ២០ ឆ្នាំ​

    ​ប្រសិនបើ​មិន​ចង់​ចាក់ Botox ដែលមាន​តម្លៃ​ថ្លៃ និង​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​ទេ អ្នក​គួរ​ជ្រើសរើស​នូវ​គ្រឿងផ្សំ​តម្លៃថោក​ទាំងនេះ​ជំនួស​វិញ ព្រោះ​វា​អាចជួយ​ឱ្យ​រូប​សម្រស់​របស់​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​បាន​យ៉ាងច្រើន​។

​    ​គ្រឿងផ្សំ​ទាំងនេះ​ប្រហែលជា​មាននៅ​ផ្ទះបាយ​របស់​អ្នក​រួច​អស់​ទៅហើយ​។ តាមរយៈ​ការប្រើ​ម៉ាស​ធម្មជាតិ​ធ្វើ​ពី​គ្រឿងផ្សំ​ទាំងនេះ ស្បែក​របស់​អ្នក​នឹងមាន​សំណើម និង​រឹងមាំ​ល្អ ដោយ​កាត់បន្ថយ​បាន​នូវ​រាល់​សញ្ញា​នៃ​ភាព​នឿយហត់​លើ​ស្បែក​របស់​អ្នក​។

​    ​គ្រឿងផ្សំ​ដែល​ត្រូវការ​៖
​    ​- ម្សៅពោត​ឬ​អង្ករ ១ ស្លាបព្រា​បាយ​
​    ​- ទឹក​ការ៉ុត​ស្រស់ ៥ ស្លាបព្រា​បាយ​
​    ​- ក្រែ​ម​មាន​ជាតិ​ខ្លាញ់​ទាប ១ ស្លាបព្រា​បាយ​
​    ​
​    ​វី​ធី​ធ្វើ​៖
​    ​ដាក់​ម្សៅពោត​ឬ​អង្ក​រលាយ​ក្នុង​ទឹក ១០០ មិ​ល្លី​លីត្រ​។ រួច​ដាក់​ដាំ​ក្នុង​កំសៀវ​រហូតដល់​វា​ឡើង​ក្រាស់​។ បន្ទាប់ពី​ម្សៅ​លាយ​នេះ​ត្រជាក់​ហើយ ត្រូវ​បន្ថែម​ទឹក​ការ៉ុត និង​ក្រែ​ម​ចូល​។ រួចហើយ​ត្រូវ​ច្របល់​វា​ចូលគ្នា​។

​    ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត​មុនពេល​បិត​ម៉ាស​ដែល​ធ្វើ​រួច​ទៅ​កន្លែង​ដែលមាន​បញ្ហា ហើយ​ទុកចោល​រយៈពេល​មួយ​ម៉ោង​។ អ្នក​អាច​ទុក​ម៉ាស​នេះ​ក្នុង​ទូរ​ទឹកកក​សម្រាប់​ប្រើ​លើក​ក្រោយ​បាន​។ លាង​សម្អាត​មុខ​របស់​អ្នក​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​រយៈពេល ៣០ នាទី​បន្ទាប់​បិត​ម៉ា​សរួច​។

​    ​ដើម្បី​បាន​លទ្ធផល​ឆាប់ ត្រូវ​ប្រើ​ម៉ាស​នេះ ៣ ទៅ ៥ លើក​ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

មតិយោបល់