ចាប់បាន​ទូរស័ព្ទ​មួយ​ទឹក​ជាង ​១ ​ពាន់​គ្រឿង​បង្ខំ​ឱ្យ​បង់ពន្ធ​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត បាន​ចូលរួម ជាមួយ មន្ត្រី​សាខាគយ​ខេត្ត បាន​ឃាត់​រថយន្ត​ដឹក​ទូរ​សព្ទ​ដៃ ចំនួន​ ១ ​គ្រឿង រួមជាមួយមនុស្ស​ប្រុស​ម្នាក់​នៅត្រង់ចំណុច ភូមិ អណ្តូងទឹក ឃុំ អណ្តូងទឹក ស្រុក បូ​ទុម​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃទី​១៧ ​ធ្នូ​កន្លងទៅ​ពីបទ​នាំចូល​ទូរស័ព្ទ​គេចពន្ធ។​

    ប៉ូលិស​និយាយថា រថយន្ត ម៉ាក ហែ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ ភ្នំពេញ 2Z-3112 បើកបរ​ដោយ ឈ្មោះ អៀ ឈិន អាយុ​៥០​ឆ្នាំ  មុខ​ខរ​បរ រត់​តាក់​ស៊ី ទីលំនៅ​បច្ចុប្ប្ន នៅភូមិ​នាង​កុក ឃុំប៉ាក់​ខ្ខង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។ ​ដកហូត​វត្ថុតាង​រួមមាន ទូរស័ព្ទ ចំនួន ១២៨៤​ គ្រឿង,​ នាឡិកា ​១ ម៉ាក សាំ​សុង អាយ​ហ្វូ​ន និង ហូ​វី (​ភាគច្រើន​មួយ​ទឹក​)​។​

    បន្ទាប់មក មន្ត្រី​គយ​បាន​ត្រួតពិនិត្យ ធ្វើ​កំណត់ហេតុ និង​ចាប់បង្ខំ​ឱ្យ​បង់ពន្ធ​ទៅតាម​និតិ​វិធី​ច្បាប់៕

Untitled 1 adverise with khmeread
Loading ad ...