វៀតណាម​បើក​ក្រុមហ៊ុន​ដេញថ្លៃ​វត្ថុ​សិល្បៈ​លើកដំបូង​នៅ​ហូជីមិញ កៅឆាយ​ភ្លាម​លក់​ផ្ទាំងគំនូរ​បាន ៤០.០០០ ដុល្លារ​ភ្លែត​

    ​ក្រុមហ៊ុន​ដេញថ្លៃ​វត្ថុ​សិល្បៈ​ដំបូង​គេ​របស់​វៀតណាម​បាន​បើក​កាលពី​ចុង​សប្តាហ៍​នេះ ជាមួយ​គំនូរ​មួយ​ផ្ទាំង​លក់បាន​ក្នុងតម្លៃ ៤០.០០០ ដុល្លារ​នៅ​ការដេញថ្លៃ​ជា​លើកដំបូង​។​

​    ​ការដេញថ្លៃ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ Caravelle Saigon Hotel ក្នុង​ទីក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​សៅរ៍​។​

​    ​ការដេញថ្លៃ​នេះ​គឺជា​ការកត់សម្គាល់​ពី​ការបើក​ក្រុមហ៊ុន​ដេញថ្លៃ​វត្ថុ​សិល្បៈ Ly Thi Auction ដែលជា​កន្លែង​ដេញថ្លៃ​លក់​វត្ថុ​សិល្បៈ​ដំបូង​គេ​បង្អស់​នៅ​វៀតណាម​។​

​    ​អ្នករៀបចំ​កម្មវិធី​បាន​និយាយថា រូបគំនូរ​ដោយ​វិចិត្រករ​ឈ្មោះ Le Pho ជាមួយ​តម្លៃ​រំពឹងទុក ៣០.០០០ ដុល្លារ​ត្រូវបាន​ទិញ​ដោយ​អ្នកដេញថ្លៃ​ឈ្មោះ Nguyen Thanh Phuong ក្នុងតម្លៃ ៤០.០០០ ដុល្លារ​។​

​    ​ពួកគេ​បាន​បញ្ជាក់ថា Phuong បាន​ផ្ញើ​សារ​ដើម្បី​ទិញ​រូបគំនូរ​នេះ​។​

​    ​រូបគំនូរ​មួយ​ផ្ទាំង​ទៀត​ដោយ​វិចិត្រករ​ឈ្មោះ Tran Dong Phuong ត្រូវបាន​លក់​ក្នុងតម្លៃ ២៣.០០០ ដុល្លារ​បន្ទាប់ពី​ដាក់​តម្លៃ​រំពឹងទុក​នៅ ២២.០០០ ដុល្លារ​ខណៈ រូបគំនូរ​មួយទៀត​ដោយ Le Van Luong បាន​លក់​នៅក្នុង​តម្លៃ ២២.៥០០ ដុល្លារ​។​

​    ​យ៉ាងណាក្តី រូបគំនូរ​ដោយ​វិចិត្រករ​ឥណ្ឌូនេស៊ី AFFANDI មិនមាន​នរណា​ទិញ​ឡើយ​ខណៈ​តម្លៃ​ចាប់ផ្តើម​នៅ ១៨០.០០០ ដុល្លារ​ឯណោះ​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់