សល់​តែមួយ​ថ្ងៃ​ទៀត​ផុត​ទិដ្ឋាកា​...​ប៉ូលិស​ណែនាំ​ឱ្យ​សង្ឃ​ចិន​ត្រឡប់មក​ភ្នំពេញ​

    កោះកុង ៖ ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​ខេត្តកោះកុង នៅ​ថ្ងៃទី​១៩ ​ខែធ្នូ ២០១៦​ វេលា​ម៉ោង​៨​ព្រឹក បាន​ត្រួតពិនិត្យ​ព្រះសង្ឃ​០១​អង្គ ជនជាតិ​ចិន ឈ្មោះ JU ZHENTIE កើត​នៅ​ថ្ងៃទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​១៩៨៧ កាន់​លិខិតឆ្លងដែន​លេខ​ E42360009 ទិដ្ឋាកា​លេខ ​EI 01051688 ផុតកំណត់​ថ្ងៃទី​២០​ ខែមករា​ ឆ្នាំ​២០១៧ ខាងមុខនេះ ដែល​និមន្ត​លក់​អង្កាំ​តាម​ទីសាធារណៈ​។​

    ក្នុងករណីនេះ​ការិយាល័យ​អន្តោប្រវេសន៍​បានធ្វើ​កិច្ចសន្យា​ឈប់​និមន្ត​លក់ ​និង​ឱ្យ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ព្រោះ​ទិដ្ឋាកា​នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ៕

Untitled 1
adverise with khmeread