Stephanie Del Valle មកពី​ព័រ​តូ​រី​កូ​គ្រង​មកុដ​បវរ​ក​ញ្ញ​ពិភពលោក​ឆ្នាំ ២០១៦

    ​នាង Stephanie Del Valle មកពី​ព័រ​តូ​រី​កូ​បាន​គ្រង​មកុដ​បវរ​កញ្ញាឯក​ពិភពលោក ២០១៦ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ដោយ​ឈ្នះ​ពានរង្វាន់​កំពូល​នេះ​ក្នុង​ការប្រឡង​បវរកញ្ញា​ពិភពលោក​លើក​ទី ៦៦ ប្រារព្ធ​ឡើង​ឆ្នាំនេះ​ក្នុង​សហរដ្ឋអាមេរិក​។ 

​    ​ជ័យលាភី​បវរកញ្ញា​ឯក​រង​បាន​ទៅ​នាង Yaritza Miguelina Reyes Ramirez មកពី​សាធារណរដ្ឋ​ដូ​មី​និក​។ បវរកញ្ញា​ឥណ្ឌូនេស៊ី Natasha Mannuela ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣​។ 

​    ​បវរកញ្ញា​មកពី​ជាង ១០០ ប្រទេស​បាន​ចូលរួម​ប្រឡង​បវរកញ្ញា​ពិភពលោក ដែល​រៀបចំឡើង​នៅ​កំពង់ផែ​ជាតិ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី​៕ 

Aalimnw
adverise with khmeread

អ្នកនឹងចូលចិត្ត