តារាភាពយន្ត Hyun bin និងតារាស្រី Kang So-ra បានបញ្ជាក់អះអាងថា ពួកគេបានទាក់ទងគ្នារយៈពេលប្រហែល២សប្តាហ៍ហើយ នេះបើតាមការលើកឡើងពីទីភ្នាក់ងាររបស់តារាទាំងពីរ។
ក្រុមហ៊ុន VAST Entertainment និង Plum Entertainment របស់តារាទាំងពីរបានសរសេរថា “សូមជូនពរអ្នកទាំងពីរ”។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍របស់កាសែត Sports Donga ថា អ្នកទាំងពីរបានទាក់ទងគ្នាកាលពីពេលថ្មីៗនេះ។
ទីភា្នក់ងារទាំងពីរក៏បានបន្ថែមថា “ពួកគេមានការប្រយ័ត្នប្រយែងចំពោះការលាតត្រដាងទំនាក់ទំនងនេះជាសាធារណៈ” ដោយសារតែមានរឿងអាស្រូវផ្នែកនយោបាយច្រើននៅកូរ៉េខាងត្បូង។
តាមព័ត៌មានថា Hyun bin និង Kang ចាប់ផ្តើមស្គាល់គ្នា អំឡុងពេលថតភាពយន្តជាមួយគ្នាកាលពីខែតុលា។ តារាភាពយន្ត Hyun bin ចាប់ផ្តើមមានឈ្មោះបោះសំឡេងបន្ទាប់ពីសម្តែងក្នុងរឿងភាគ “My Name is Kim Sam-soon” និងបានកសាងខ្លួនទៅជាតារាកំពូលម្នាក់ក្នុងរឿង “Secret Garden” ៕
