samsung-banner
adverise with khmeread

ប​ញ្ចូ​ន​ជនសង្ស័យ​ ៥ ​នាក់​គាស់​បន្ទប់​ជួល​លួច​ម៉ូតូ zoomer x ទៅ​តុលាការ ​(​មាន​វីដេអូ​)

Unnamed

    ភ្នំពេញ ៖ ជនសង្ស័យ​ ៥​ នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដង្កោ​ប​ញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ ធ្នូ​នេះ ក្រោយពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​គាស់​បន្ទប់​លួ​យ​ម៉ូតូ​ម៉ាក zoomer x កាលពី​យប់​ថ្ងៃទី​១៤ ​ខែធ្នូ​ ឆ្នាំ​២០១៦​កន្លងមក។​

    តាម​សម្តី​ពី​ជនរងគ្រោះ​ដែក​បាន​បាត់​ម៉ូតូ​មានឈ្មោះ ​ប៉េ​ត ប៉ុ​ន​ឡេង​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ស្រុក​ចេក សង្កាត់​ដង្កោ ខណ្ឌ​ដ​ង្ក បានឱ្យដឹងថា​នៅ​យប់​ថ្ងៃទី​១៤​ ខែធ្នូ ឆ្នាំ២០១៦ ​ដោយ​រូបគេ​បាន​ជិះ​ម៉ូតូ ​zoomer x ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-6564 ដឹក​សង្សារ​មកពី​ដើរលេង​វិញ​នៅ​កោះ​ពេជ្រ​បានមក​សម្រាក​នៅផ្ទះ​ជួល​ជាមួយ​សង្សារ​នៅ​ភូមិ​កើតហេតុ​ខាងលើ​ដោយ​រូបគេ​បាន​យក​ម៉ូតូ​ទៅ​ដាក់​នៅក្នុង​បន្ទប់​ដែល​សម្រាប់​ដាក់​ម៉ូតូ​ដោយ​មិនបាន​ចាក់​សោក​ទេ​បាន​បិតទ្វារ​ក៏បាន​ឡើងទៅ​ជា​ន់​ទី​៣។​

    លុះ​ព្រឹក​ឡើង​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១៥ ​ដដែល​មក​មើល​ម៉ូតូ​មិនឃើញ​ក៏បាន​សុំឱ្យ​ម្ចាស់​ផ្ទះជួល​ជួយ​បើក​កាមេរ៉ា​មើល​ក៏​ឃើញ​មាន​ជនសង្ស័យ​ម្នាក់​បាន​បណ្តើរ​ម៉ូតូ​ចេញរួច​រូបគេ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ដង្កោ​ជួយ​តាមរក​។​

    ក្រោយពីរ​ទទួលបាន​ពាក្យបណ្ដឹង​សម្ថ​តិ​កិច្ច​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន​ចំនួន ៥​នាក់​បន្តបន្ទាប់​គ្នា​តែម្តង៕

 

adverise with khmeread

មតិយោបល់