កម្មការិនី​រោងចក្រ "វីន​ណាសហ្គា​មេន" ​ប្រមាណ​​២០​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យ៉ាងហោចណាស់​មានកម្ម​ការិនី​របស់​រោងចក្រ​កាត់ដេរ "វីន​ណាស​ហ្គា​មេន" ប្រមាណ​ជាង​២០​នាក់​បាន ដួលសន្លប់​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង ៩​កន្លះ​ ថ្ងៃទី​១៩ ​ធ្នូ​នេះ រួច​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរ​រដ្ឋ​ និង​ឯកជន ដើម្បី​ជួយសង្គ្រោះ។
 
    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កម្មការិនី​ដួលសន្លប់​ទាំងនោះ​ធ្វើការ​នៅក្នុង​រោងចក្រ​ "​វីន​ណាស​ហ្គា​មេន" ស្ថិតក្នុង​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​មូលហេតុ​នៃ​ការដួលសន្លប់​នេះ​នៅ​មិន ទាន់​មាន​មន្ត្រី​ជំនាញ​មួយណា​អះអាង​នៅឡើយ​នោះទេ។ 

    ប្រភព​បាន​បន្តថា កម្មការិនី​ទាំងនោះ ក្នុងចំណោម​កម្ម​ករក​ម្ម​ការិនី​ទាំងអស់​ប្រមាណ​៤០០​នាក់ កំពុង បំពេញការងារ​ដូច​សព្វមួយដង។ ​លុះដល់​វេលា​កើតហេតុ​ខាងលើ ក៏មាន​កម្មការិនី​ចំនួន​ ២ ​នាក់​បាន​ដួលសន្លប់​ស្តូកស្តឹង។ ​ភ្លាមៗ​នោះ​ក៏មាន​កម្មការិនី​ជាច្រើន​នាក់​ទៀត​បាន​ដួលសន្លប់​បន្តបន្ទាប់​តែម្តង។​

    កម្មការិនី​ទាំងនោះ​ត្រូវបាន គេ​បញ្ជូន​ទៅកាន់​មន្ទីរ​ព្រះ​កុ​សមៈ​ចំនួន​១៣​នាក់ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន ចេស្តា​ជិត​ផ្សារ​ដី​ហុយ ចំនួន​៦​នាក់ កំពុងធ្វើការ​សង្គ្រោះ និ​ត​មួយចំនួនទៀត​ទៅ​ព្យាបាល​នៅផ្ទះ។ រហូតមកទល់​ពេលនេះ​ពុំទាន់​ដឹង​ពី​លទ្ធផល​យ៉ាងណា​នោះទេ។
 
    សូម​ជំរាប​ថា រោងចក្រ "វីន​ណាសហ្គា​មេន" ទើបតែ​បើក​ដំណើរការ​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ​ដោយ កម្មករ កម្មការិនី​សរុប​ប្រមាណ​៤០០​នាក់៕

 

Unnamed %282%29 adverise with khmeread