ប្រទះឃើញ​រថយន្ត​កាម​រី​ (​បា​ឡែ​ន​)​ ចត​ចោល​អត់​ម្ចាស់​

    ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​បាន​ចត​ចោល​​នា​វេលា​ម៉ោង​៩ ​ព្រឹក​ថ្ងៃទី​១៩​ ធ្នូ​ ២០១៦ នៅ​ច្រក​ឌឿងហែម​កែង​ផ្លូវ​ផ្សារ​ឯករាជ្យ​១ ក្រុម​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​សែន​ជ័យ ហើយ​កំពុង​អំពាវនាវ​រក​ម្ចាស់។

    បន្ទាប់មក​ប៉ូលិស​មូលដ្ឋាន​បាន​ចុះទៅពិនិត្យ​ហើយ​បញ្ជាក់ថា ឡាន​នោះ​ម៉ាក​កាមរី ​(​បា​ឡែ​ន​) ​ស៊េរី​២០០២ ​ពាក់​ស្លាក​លេខ ​2AE-4066​ ចត​ទុកចោល។ ក្រោយមក​ប៉ូលិស​ក៏បាន​បង្កើត​គណៈកម្មាកា​រ​ត្រួតពិនិត្យ​រថយន្ត​នេះ​ពុំ​ឃើញ​អ្វី​ប្លែក​។​ ​រថយន្ត​រក្សា​នៅ​ប៉ុស្តិ៍​ចោមចៅ រង់ចាំ​រក​ម្ចាស់៕

Unnamed adverise with khmeread

មតិយោបល់