អ្នកវិទ្យាសាស្ត្រ​រកឃើញ​សត្វ​ថ្មី ១៦៣ ប្រភេទ​នៅ​មហា​តំបន់​ទន្លេមេគង្គ​

​    ​ក្រុម​អភិរក្ស​នៃ​អង្គការ WWF បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពស់​មាន​ក្បាល​ដូច​ឥ​ន្ធ​ធនូ និង​បង្កួយ​ដូច​សត្វ​នាគ គឺ​សុទ្ធតែ​ស្ថិតក្នុង​ចំណោម​ប្រភេទ​សត្វ​ថ្មី​ចំនួន ១៦៣ ប្រភេទ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​នៅក្នុង​មហា​តំបន់​ទន្លេមេគង្គ ដោយ​ពួកគេ​បាន​បន្ថែមថា ការអភិវឌ្ឍ​ឆាប់រហ័ស​នៅក្នុង​តំបន់​ចាប់ពី​ទំនប់​វា​រី​អគ្គិសនី​ដល់​អណ្តូងរ៉ែ កំពុង​គំរាមកំហែង​ជីវិត​សត្វព្រៃ​។​

​    ​ការរកឃើញ​នេះ ដែល​បាន​ចុះផ្សាយ​ក្នុង​របាយការណ៍​កាលពី​ថ្ងៃ​ចន្ទ រួមបញ្ចូល​ទាំង​តុកកែ​នៅក្នុង​ប្រទេស​ឡាវ​ជាមួយ​ពណ៌​ខៀវ​ស្លេក និង​ការរកឃើញ ប្រភេទ​ចេក​កម្រ​ក្នុង​ភាគ​ខាងជើង​ប្រទេស​ថៃ ដែល​កំពុង​ជិត​ផុត​ពូជ​ដោយសារ​ការកើនឡើង​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​។​

​    ​មហា​តំបន់​ទន្លេមេគង្គ​គឺជា​ជម្រក​សម្រាប់​សត្វ​ជិត​ផុត​ពូជ​របស់​ពិភពលោក​មួយចំនួន​។ ផ្នែក​របស់​សត្វ​កម្រ​ឬ​ជិត​ផុត​ពូជ​ខ្លះ ដោយ​រួមមាន​ទាំង​ឆ្អឹង​ខ្លា​និង​ស្នែង​រមាស​ត្រូវ​អ្នកខ្លះ​ចាត់ទុកជា​របស់​លក់​ត្រូវប៉ាន់ និង​ជារឿយៗ​គេ​យកទៅ​ប្រើប្រាស់​ក្នុង​ឱសថ​បុរាណ​។​

​    ​លោក Jimmy Borah នាយក​កម្មវិធី​សត្វព្រៃ​សម្រាប់​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​នៅ​មហា​តំបន់​ទន្លេមេគង្គ បាន​និយាយថា ប្រភេទ​សត្វ​ថ្មី​ដែល​រកឃើញ​ក្នុង​តំបន់​ខាងលើ​គឺជា​ការ​រំលឹកថា នៅតែមាន​ក្តីសង្ឃឹម​អ៊ីចឹង នៅពេលដែល​អត្រា​ជិត​ផុត​ពូជ​ប្រភេទ​សត្វ​កំពុង​ស្ថិតនៅ​កម្រិត​អាសន្ន​ខ្ពស់​។​

​    ​របាយការណ៍​ការ​ក្នុង​ឆ្នាំ ២០១៦ នេះ​ដោយ WWF បាន​រកឃើញថា ត្រឹម​ឆ្នាំ ២០២០ ចំនួន​សត្វ​ត្រី​ទូទាំង​ពិភពលោក បក្សី សត្វ​ឆ្អឹង​កង ថនិកសត្វ និង​ឧរង្គសត្វ​អាច​ធ្លាក់​ចុះមក​ត្រឹម ពីរភាគបី​ក្នុង​រយៈពេល ៥០ ឆ្នាំ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត