តារា​ហូលីវូដ Anna Faris រង​ការផាកពិន័យ ៥.០០០ ដុល្លារ ចំពោះ​ការមិន​រវល់​នឹង​ឆ្កែ​ចិញ្ចឹម បណ្តោយឱ្យ​វា​ដើរ​តាមផ្លូវ​ដាច់បាយ​

    ​នាង Anna Faris ត្រូវបាន​គេ​ផាកពិន័យ​ជា​ទឹកប្រាក់ ៥ ពាន់​ដុល្លារ បន្ទាប់ពី​ឆ្កែ​របស់​នាង​ត្រូវគេ​រកឃើញ​អត់​មានផ្ទះ​នៅ​។​

​    ​តារា​សម្ដែង​វ័យ ៣៩ ឆ្នាំ ត្រូវបាន​គេ​ពិន័យ បន្ទាប់ពី​ឆ្កែ​ឈ្មោះ Pete របស់​នាង ដែល​ត្រូវបាន​យក​ពី​ក្រុម​សង្គ្រោះ Kinder4Rescue មក​ចិញ្ចឹម ៤ ឆ្នាំ​ហើយ​នោះ ត្រូវបាន​ប្រទះ​ដើរ​ត្រាច់ចរ​នៅលើ​ផ្លូវ​និង​មាន​សភាព​ស្គមស្គាំង​តាម​បណ្ដោយ​ផ្លូវ​ភាគ​ខាងជើង​ទីក្រុង​ហូលីវូដ រដ្ឋកា​លី​ហ្វ​ញ៉ា​ខែ​មុន​។​

​    ​តាម​របាយការណ៍​រប​ស់​វេ​ប​សាយ TMZ នាង Anna បាន​បង់ប្រាក់​ពិន័យ​ហើយ បន្ទាប់ពី​នាងរង​ភាពអាម៉ាស់​ដោយ​សត្វ​ចិញ្ចឹម​របស់​នាង​៕

Anna faris main adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់