លួច​ទ្រព្យសម្បត្តិ​មិនទាន់​បានសម្រេច​...​ម្ចាស់ផ្ទះ​អត់​ព្រម​មក​ដាក់ពាក្យ​ប្តឹង

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​មិនទាន់បាន​សម្រេច​នៅ​ថ្ងៃទី​១៩ ​ធ្នូ​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៣​ទៀបភ្លឺ នៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​៥៣​បេ​តេ ក្រុមទី​០៧ ភូមិក្បាល​ទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​ព្រម​មក​ដាក់ពាក្យ​បណ្តឹង​ឡើយ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ទូច ណន ហៅ ឡយ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ​៣៥ ផ្លូវលំ ភូមិក្បាល​ទំនប់ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​លួច​យក​ទ្រព្យសម្បត្តិ របស់​ជនរងគ្រោះ​ឈ្មោះ អ៊ិន សុ​ម៉ាលី ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៥៣​បេ​តេ ក្រុមទី​០៧ ភូមិក្បាល​ទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​នេះ​លួច ខណៈពេលដែល​កម្លាំង​ល្បាត​របស់​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន​បាន​ទៅ​ឃើញ​ទាន់ ចំណែក​ជនរងគ្រោះ​មិន​ព្រម​មក​ដាក់​ពាក្យបណ្តឹង​តាម​ការអញ្ជើញ​របស់​ស​ម​ត្ថ​កិច្ច​​ទេ។ ប៉ូលិស​បាន​ចាប់យក​វត្ថុតាង កូនសោ​មួយ​ចង្កោម ជា​មធ្យោបាយ​ជនសង្ស័យ​ធ្វើ​សកម្មក​ភាព។ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី កសាង​សំណុំរឿង៕

adverise with khmeread