កម្មករសំណង់​នៅ​កោះ​ពេជ្រ​ឈ្លោះ​កាប់​ចាក់​គ្នា​ស្លាប់​ម្នាក់​ និង​របួស​ម្នាក់

    ភ្នំពេញ ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​គឺ កម្មករសំណង់​នៅ​កោះ​ពេជ្រ​ឈ្លោះ​កាប់​ចាក់​គ្នា​ជាមួយ​ភាគី​ម្ខាង​មាន​គ្នា​ ៧ ​នាក់ បណ្តាល​ស្លាប់​ម្នាក់​ និង​របួស​ម្នាក់ កាលពី​វេលា​ម៉ោង​៦​ និង​៤០​នាទី​យប់​ថ្ងៃ​១៨ ​ធ្នូ ​ឆ្នាំ​២០១៦​ នៅ​សួនច្បារ​គល់ស្ពាន​កោះ​ពេជ្រ​ចាស់ ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា សព​ឈ្មោះ គង់ សុខ​នៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​ការដ្ឋាន​សំណង់អ៊ីណូកោះ​ពេជ្រ​។ ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​ការដ្ឋាន​សំណង់​ខាងលើ​តែម្តង។ ​ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​ចាក់​ចំ​លើ​ប្រអប់​ទ្រូង​១​កន្លែង​, ​លើ​ខ្នង​៣​កន្លែង​ និង​ដៃ​១​កន្លែង​។​

    ចំណែក​អ្នករបួស​ឈ្មោះ ទ្រី ចក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្មករសំណង់​អ៊ី​ណូ​កោះ​ពេជ្រ​។​ ស្នាក់នៅ​ការ​ដ្ឋាន​សំណង់ របួស​ស្មា​ខាងក្រោយ​១​កន្លែង​សម្រាក់​ព្យាបាល នៅ​ពេទ្យ​រុស្សី។​

    សមត្ថកិច្ច​បន្តថា មុន​កើតហេតុ​ជនរងគ្រោះ​និង​មិត្តភក្តិ​បាននាំគ្នា​ផឹកស្រា​នៅ​សួនច្បារ​។ ​ក្រោយមក​ក៏មានទំនាស់​ពាក្យសំដី​ជាមួយ​ក្រុម​១​ទៀត​មាន​គ្នា​ប្រហែល​៧​នាក់​នៅ​ផឹក​ក្បែរ​គ្នា​ហើយ​បាន​វាយ​គ្នា​ចាក់​បណ្តាលឱ្យ​របួស​២​នាក់​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រោយមក​ស្លាប់​ម្នាក់​។​ ចំណែក​ជនល្មើស​រត់គេច​ខ្លួន​បាត់អស់​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​អាវុធហត្ថ ​និង​ប៉ូលិស​កំពុង​ស្រាវជ្រាវ​បន្ត​រក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់៕

adverise with khmeread