samsung-banner
adverise with khmeread

Pacquiao ធ្លាក់ខ្លួន​ដាំ​ម្រេច​នៅ​ម៉ាឡេស៊ី​? កុំ​ច្រឡំ គាត់​គ្រាន់តែ​មានមុខមាត់​ដូចគ្នា​ប៉ុណ្ណោះ

1

​    ​និមិត្តរូប​ប្រដាល់​របស់​ប្រជាជន​ហ្វីលីពីន កីឡាករ Manny Pacquiao មាន​បុរស​ម្នាក់ទៀត​ដែលមាន​មុខមាត់​ដូច​គាត់​នៅក្នុង​ទីក្រុង Keningau នៃ​រដ្ឋ Sabah ប្រទេស​ម៉ាឡេស៊ី ហើយ​បុរស​ម្នាក់នេះ​បាន​ក្លាយជា​តារា​ល្បី​ហើយ នៅក្នុង​ភូមិ​របស់គាត់​។​

​    ​លោក Aloysius Taidin វ័យ ៤៣ ឆ្នាំ​គឺជា​កសិករ​ដាំ​ម្រេច​មកពី​សង្កាត់ Kampung Baru ក្រុង​គូ​ឡា​ឡាំ​ពួ​។ នៅពេល​រូបថត​របស់គាត់​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ដំបូង ហើយ​រំពេច​នោះ​វា​ស្រាប់តែ​ល្បី​សុសសាយ​ជាមួយ​អ្នកខ្លះ​បាន​លេងសើច​ថា Manny Pacquiao បាន​ឈប់​ពី​ប្រដាល់​មក​ដាំ​ម្រេច​។​

​    ​យោងតាម​កាសែត The Star របស់​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា Aloysius បានដឹងថា​គាត់​មានមុខមាត់​ដូច​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​កាលពី ៦ ឆ្នាំមុន​នៅពេល​មាន​មនុស្ស​ម្នាក់​ប្រាប់​គាត់​។​

​    ​រូបគេ​បាន​និយាយថា "​ខ្ញុំ​មិន​ស្គាល់​មនុស្ស​ចម្លែក​ម្នាក់​នោះឡើយ ប៉ុន្តែ​គាត់​នៅតែ​ហៅ​ខ្ញុំ​ថា Manny Pacquiao​។ បន្ទាប់ពី​នោះមក គាត់​បាន​អញ្ជើញ​ខ្ញុំ​ផឹក​ភេសជ្ជៈ ហើយ​បាន​ជជែក​អំពី​អ្នក​ប្រដាល់​ម្នាក់នេះ​"​។​

​    ​Aloysius បាន​បន្តថា វា​ធ្វើឱ្យ​គាត់​សប្បាយ​នៅពេល​អ្នកភូមិ​ហៅ​គាត់​ថា Pacquiao៕

 

adverise with khmeread

មតិយោបល់