samsung-banner
adverise with khmeread

សត្វតិរច្ឆាន! ចាប់ខ្លួនស្មៀនឃុំ​កោះ​តូច សម្លាប់ប្រពន្ធ និងកូនបង្កើត

Untitled 1

    ​ព្រះសីហនុ​​ ៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​រុករក​ស្ទាក់​ចាប់បាន ជនសង្ស័យ​ជា​ឃាតករ​ដែល​បានសម្លាប់​ប្រពន្ធ​និង​កូន​ខ្លួនឯង​នៅ​ខេត្តកំពត បាន​ហើយកាលពី​វេលា​ម៉ោង​១១ និង២០​នាទី ថ្ងៃទី​១៩​ ខែធ្នូ ឆ្នាំ​២០១៦​នេះ។ ចាប់បាន​នៅ​ផ្លូវភ្លោះ ខាងកើត​តោ​ពីរ​អូរ​ឈើទាល ផ្លូវ​ទៅ​បន្ទាយ​ប៉េអ៊ឹម​ខេត្ត​។​

    ជនសង្ស័យ​ឈ្មោះ ​អ៊ុំ រស្មី ហៅ​ហ្សូ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ធ្វើ​ស្មៀនឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត។ ជនសង្ស័យ​បាន​ឆ្លើយ​នៅ ចំពោះមុខ​សមត្ថកិច្ច​ថា​​ "នៅ​យប់មិញ រូបគាត់​ស្រវឹងស្រា ពេល​វាយ​ប្រពន្ធ​និង​កូន​មិន​ចាំ​ច្បាស់លាស់​ទេ"។​

    លោក​វរៈសេនីយ៍ទោ​ ញ៉ែ​ត ភ័​ណ្ឌ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​ភិនភាគ​រថយន្ត ដែល​ឃាតករ​ជិះ​គេចខ្លួន ច្បាស់លាស់​ហើយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ជួន ណា​រិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាត់វិធានការ​ឱ្យ​កម្លាំង​ជំនាញ ស្វែងរក​រថយន្ត​នោះ​ជាបន្ទាន់ នៅ​ម៉ោងជាង​១១។

    សមត្ថកិច្ច​បានឃើញរ​ថ​យន្ត​ឃាតករ កំពុង​បើកបរ​នៅ​តំបន់​ផ្សារ​ពាណិជ្ជកម្ម តែ​ជនសង្ស័យ​បានដឹងខ្លួន ក៏បាន​បើក​គេច​មក​អូរ​៥​ ហើយ​បក​មក​អូរ​ឈើទាល់ តាមផ្លូវ​បន្ទាយ​ប៉េ​អ៊ឹម សំដៅ​មក​តោ​ពីរ​វិញ ដល់​ចំណុច​ផ្លូវភ្លោះ​ខាងកើត​តោ​ពីរ ក៏ត្រូវ​នគរបាល​ចាប់បាន​តែម្តង​។ ឃាតករ​បាន​នាំ​កូនប្រុស​ច្បង ម្នាក់​អាយុ​៥​ឆ្នាំ មកជា​មួយ​ផងដែរ៕​


 

adverise with khmeread

មតិយោបល់