samsung-banner
adverise with khmeread

ញាក់សាច់​! គ្រាន់តែ​ថ្លៃ​ថែទាំ​និង​ទិញ​ចំណី​ឱ្យ​ឆ្កែ​យក្ស​នេះ​ស៊ី​ចំណាយ​អស់ ១៥.០០០ ដុល្លារ​

Untitled 1

    ​សូម​ក្រឡេក​មើលទៅ​សុនខ Freddy លោកអ្នក​ច្បាស់​ជា​បញ្ចេញ​ប្រតិកម្ម "​វ៉ា​វ​! វ៉ា​វ​!"​។ នោះ​គឺ​ព្រោះតែ វា​ជា​សុនខ​ធំ​បំផុត​របស់​ពិភពលោក ដែលមាន​កម្ពស់ ២២៨,៦ សង់ទីម៉ែត្រ ពេល​ឈរជើង​ពីរ​។ 

​    ​ម្ចាស់​របស់ Freddy លោកស្រី Claire Stoneman មកពី​ទីក្រុង Essex ចក្រភព​អង់គ្លេស ស្រឡាញ់​សុខន​ឯតទគ្គ​កម្ម​ពិភពលោក​ហ្គី​ណេ​ស​នេះ និង សុនខ​ឈ្មោះ Fleur ដែលជា​ប្អូនស្រី​របស់​វា​ណាស់​។ សុនខ​ទាំងពីរ​ចូលចិត្ត​សាច់មាន់ និង​បឺ​រ​សណ្តែកដី​ដូចគ្នា​។  

​    ​ក្តី​ស្រឡាញ់​ដែលមាន​សម្រាប់​សុនខ​នេះ​បានធ្វើឱ្យ​លោកស្រី​វ័យ​៤១​ឆ្នាំ​រូបនេះ​យក​សុនខ​ចិញ្ចឹម​របស់គាត់​មក​ធ្វើជា​អាទិភាព​ជាង​គិតគូរ​ពី​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន​របស់គាត់​ទៅទៀត​។​

​    ​លោកស្រី Claire Stoneman បាន​ប្រាប់​វេ​ប​សាយ Daily Star Sunday ថា "​ខ្ញុំ​នៅ​លីវ​បួន​ឆ្នាំ​ហើយ​។ ប៉ុន្តែ​ខ្ញុំ​ស្និទ្ធស្នាល​ជាមួយ​សុនខ​ណាស់​។ ខ្ញុំ​មិនចាំបាច់​បោកគក់​ខោ​ក្នុង​ដ៏​កខ្វក់​ទេ​។ ពួកវា​ជា​កូនៗ​សម្រាប់​ខ្ញុំ​...​ព្រោះ​ខ្ញុំ​ពុំមាន​កូន​ទេ​។ ពួកវា​ចូលចិត្ត​ខ្ញុំ ហើយ​វា​ពិតជា​ប្រសើរ​ណាស់​ដែលមាន​អារម្មណ៍​ថា​គេ​ត្រូវការ​យើង​"​។​

​    ​ប៉ុន្តែ​លោកស្រី​និយាយថា ឥឡូវ​គាត់​ត្រៀមខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ហើយ ដោយ​អះអាងថា គាត់​អាច​ស្វែងរក​បុរស​ដែល​មិន​ប្រកាន់​ក្នុងការ​រស់នៅ​បន្ទប់​ជាមួយ​សុនខ​យក្ស​នេះ​។​

​    ​ដោយ​សុនខ​នេះ​មាន​មាឌធំ​ទម្ងន់​រហូតដល់​ទៅ ៩២ គីឡូ នាង Stoneman បាន​ចំណាយ​ប្រាក់​ក្នុង​មួយឆ្នាំ ច្រើនជាង ១,៥ ម៉ឺន​ដុល្លារ​ដើម្បី​មើលថែ​វា​និង​ទិញ​ចំណី​ឱ្យ​វា​ស៊ី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់