នរណា​យល់​អារម្មណ៍​មួយ​នេះ​! កូនប្រុស​ពញ្ញាក់​អារម្មណ៍​ឪពុក​ជាមួយ​កាដូ​រថយន្ត​មួយគ្រឿង ដែល​គាត់​ស្រមៃ​ចង់បាន​អស់​កន្លះ​ជីវិត

    ​ដូច​នារី​ឆើតឆាយ​ដែរ បុរសៗ​តែងតែ​ប្រាថ្នា​ចង់បាន​រថយន្ត​ក្នុង​ក្ដី​សុបិន​របស់ខ្លួន​ពេញ​មួយជីវិត​។​

​    ​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​ទីបំផុត​អ្នក​អាច​រកឃើញ​រថយន្ត​ក្នុង​ក្ដី​សុបិន​របស់​អ្នក បន្ទាប់ពី​ស្វែងរក​វា​អស់​ពាក់កណ្ដាល​ជីវិត​នោះ​? ពិតណាស់ អ្នក​ច្បាស់​ជា​រំភើប​រហូត​ទាល់តែ​ស្រក់​ទឹកភ្នែក​ដូច​កូនក្មេង​អ៊ីចឹង​។​

​    ​កាលពី​ថ្មីៗ​នេះ រថយន្ត Chevy Bel Air ឆ្នាំ ១៩៥៥ ធ្វើឱ្យ​បុរស​ចំណាស់​ម្នាក់​ស្រក់​ទឹកភ្នែក បន្ទាប់ពី​គាត់​ក្លាយជា​ម្ចាស់​របស់​វា ខណៈ​ប៉ង​ចង់បាន​វា​តាំងពី​កុមារភាព ពោលគឺ​អស់​ពាក់កណ្ដាល​ជីវិត​របស់គាត់​ទៅហើយ​។ វីដេអូ​នេះ​ត្រូវបាន​ផុស​ដោយ​ម្ចាស់​ឆា​នែ​ល The AngryGrandpa Show ត្រូវជា​កូនប្រុស​របស់គាត់​។​

​    ​រថយន្ត​គាត់​ធ្លាប់មាន​មួយ​កាលពី​នៅ​អាយុ ១៦ ឆ្នាំ រហូតដល់​បងស្រី​រប​ស់​គាត់​បើក​បរវា​ទៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ហើយ​បាន​បោះបង់​វា​ចោល​នៅពេល​វា​ខូច​។​

​    ​ក្នុង​វីដេអូ​កូនប្រុស​របស់គាត់​បាន​ដើរ​និយាយ​គ្នា​លេង​នៅ​ចំណតរថយន្ត បន្ទាប់មក​កូនប្រុសរ​បស់​គាត់​ចង់​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​រថយន្ត​ក្នុង​ក្ដី​សុបិន​របស់គាត់​។ ដំបូង​គាត់​មិនដឹងថា​វា​ជា​រថយន្ត​ដែល​កូនប្រុស​របស់គាត់​ទិញ​ឱ្យ​នោះទេ ប៉ុន្ដែ​កូនប្រុស​របស់គាត់​ចង់​ពញ្ញាក់​អារម្មណ៍​គាត់ ហើយ​នៅពេល​នាំ​គាត់​ទៅ​មើល​រថយន្ត​នោះ​គាត់​ស្រឡាញ់​ណាស់​និង​បាន​និយាយ​ដំណើររឿង​របស់គាត់​ជាមួយនឹង​រថយន្ត​ម៉ាក​នោះ​ទៀតផង​។​

​    ​នៅពេល​កូនប្រុស​គាត់​នាំទៅ​កន្លែង​ចត​រថយន្ត​ម្ខាង​ទៀត ស្រាប់តែ​រថយន្ត​មួយ​បើក​យឺតៗ​សំដៅ​មករក​គាត់​។ កូនប្រុស​របស់គាត់​បា​ន​ទាញ​សោ​រថយន្ត​ចេញមក ហើយ​គាត់​ក៏​ចាប់ផ្ដើម​ហូរ​ទឹកភ្នែក​តែម្ដង​។​

​    ​ដោយឡែក​ឆា​នែ​ល The AngryGrandpa Show គឺជា​បណ្ដាញ​យូ​ធូប​ដ៏​ល្បី​មួយ​នៅ​អាមេរិក​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់