Barcelona បដិសេធ​របាយការណ៍​ដែលថា​ខ្លួន​កំពុងបើក​ការចរចា​កុងត្រា​ជាមួយ Messi

    ​ក្លឹប​អ្នកមាន​បុណ្យ Barcelona បាន​បដិសេធ​ការ​លើកឡើងថា ខ្លួន​កំពុងបើក​កិច្ចចរចា​ជាមួយ Lionel Messi ជុំវិញ​កុងត្រា​ថ្មី​។​

​    ​យោងតាម​សេចក្តីរាយការណ៍​ក្នុង​សន្និសីទកាសែត​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ពីរ​សប្តាហ៍​មុន​បាន​អះអាងថា ឪពុក​របស់ Messi លោក Jorge បានធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយនឹង​មន្ត្រី​ក្លឹប​ក្នុង​ទឹកដី Camp Nou ដើម្បី​ចាប់ផ្តើម​ធ្វើការ​ចរចា​ជុំវិញ​កិច្ចព្រមព្រៀង​ថ្មី​មួយ ដែល​នឹង​ធ្វើឱ្យ​ប្រធាន​ក្រុម​អន្តរជាតិ​អា​ហ្ស​ង់​ទីន​ទទួលបាន​ប្រាក់​ឈ្នួល​ដ៏​ពិសេស​បំផុត​ក្នុង​ពិភពលោក​។​

​    ​ប៉ុន្តែ​លោក Jordi Mestre ដែលជា​អនុប្រធាន​ក្លឹប បានចេញ​សេចក្តីថ្លែងការណ៍​បន្ទាប់​ពី​ក្រុម​បាន​ផ្តួល Espanyol ដែលជា​គូប្រជែង​ក្នុង​តំបន់​ដោយ​លទ្ធផល ៤-១ ថា ការ​ពិ​ភក្សា​មិនទាន់​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅឡើយ​នោះទេ ទោះបីជា​គាត់​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុងការ​ទទួលបាន​កិច្ចព្រមព្រៀង​មួយ​នៅ​ដើម​ឆ្នាំក្រោយ​ក៏ដោយ​។​

​    ​អ្នកចាត់ការ​ទូទៅ​លោក Luis Enrique បាន​ស្វាគមន៍​សេចក្តីរាយការណ៍​ជុំវិញ​ការធ្វើដំណើរ​មកដល់រ​ប​ស់លោក Jorge Messi (​ឪពុក Messi) ថា​ជា "​ព័ត៌មាន​ដ៏​ល្អ​មួយ​" ប៉ុន្តែ​បាន​បដិសេធ​ទៅលើ​ការព្យាករណ៍​ទុក​មុន​មួយចំនួន​អំពី​ថា​តើ Messi អាច ឬ​មិនអាច​នឹង​យល់ព្រម​ក្នុង​ការបន្ត​កុងត្រា​ស្នាក់នៅ​របស់គាត់​។​

​    ​មិត្ត​រួម​ក្រុម Luis Suarez ដែល​អាច​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុងជំនួប Espanyol បាន​បន្តស​ពុល​ភាព​ស្នាក់នៅ​របស់ខ្លួន​នៅលើ​ទឹកដី Camp Nou រហូតដល់​ឆ្នាំ​២០២១ កាលពី​សប្តាហ៍​មុន ហើយ​វា​ក៏​អាចជា​ការជំរុញ​មួយ​ផងដែរ​សម្រាប់ Messi ក្នុង​ការដើរតាម​គន្លង​របស់គាត់​៕


 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់