កីឡាករ​វ័យក្មេង​ពោរពេញ​ដោយ​ទេពកោសល្យ Martin Odegaard មាន​គម្រោង​ចាកចេញ​ពី Real Madrid បន្ទាប់ពី​ឈានដល់​វ័យ ១៨ ឆ្នាំ​

    ​Martin Odegaard បានក្លាយ​ទៅជា​យុវជន​ដែល​ទទួលបាន​ការរំពឹង​ទុក​វិជ្ជមាន​ខ្ពស់បំផុត​ក្នុង​តំបន់​អឺរ៉ុប​កាលពី​ឆ្នាំមុន ខណៈដែល​អធិរាជ​ស Real Madrid បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ហត្ថលេខា​យុវជន​រូបនេះ​ដែល​កំពុង​ស្ថិតនៅក្នុង​វ័យ ១៦​ឆ្នាំ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ន័​រ​វែ​សរូប​នេះ បានធ្វើ​ដំណើរ​ទៅ​ទស្សនា​នៅលើ​ទឹកដី​ក្លឹប​ធំៗ​មួយចំនួន​ដូចជា Bayern Munich, Arsenal, Liverpool, Manchester United និង Manchester City មុនពេល​ដែល​គាត់​ចុះហត្ថលេខា​សម្រាប់​អធិរាជ​ស​។​

​    ​ប៉ុន្តែ​បន្ទាប់ពី​រយៈពេល​ពីរ​ឆ្នាំ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ Odegaard បច្ចុប្បន្ន​បាន​ត្រៀមខ្លួន​ដើម្បី​ផ្លាស់​ទៅកាន់​លី​ក​កំពូល​បារាំង Ligue 1​។​

​    ​បន្ទាប់ពី​ធ្វើការ​បង្ហាញខ្លួន​បាន​ត្រឹម​ពីរ​ប្រកួត​សម្រាប់​ឈុត​ជម្រើស​ដំបូង​របស់លោក Zinedine Zidane ចាប់តាំងពី​គាត់​បាន​ចូលរួម​ជាមួយ​ក្លឹប​ពី Stromsgodset ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ កំពុងមាន​គោលដៅ​ក្នុង​ការលេង​ក្នុង​ឈុត​ជម្រើស​ដំបូង​ឱ្យបាន​ច្រើនជាង​នេះ​បន្ថែមទៀត​។ 

​    ​បច្ចុប្បន្ន​គាត់​កំពុង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ជាមួយនឹង​ក្រុម Rennes នៅលើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង បន្ទាប់ពី​បាន​ទៅ​ទស្សនា​ការប្រកួត​មួយ​របស់​ពួកគេ​កាលពីដើម​ខែធ្នូ​នេះ​។​

​    ​ក្លឹប​បារាំង​មួយ​នេះ​ក៏បាន​ប៉ុនប៉ង​ចុះហត្ថលេខា​ទទួលយក​យុវជន​សម្បូរ​ទៅដោយ​ទេពកោសល្យ​រូបនេះ​ផងដែរ​កាលពី​ទីផ្សារ​រដូវក្តៅ​មុន ប៉ុន្តែ​ការផ្ទេរ​មិន​ចេញ​ជា​រូបរាង​នោះឡើយ ដោយសារ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​របស់​សហព័ន្ធ FIFA​។​

​    ​ក្នុង​បទ​ប្បញ្ញត្តិ​នេះ ក្លឹប​នៅក្នុង​តំបន់​អឺរ៉ុប​មិនអាច​អនុញ្ញាត​ឱ្យធ្វើ​ការផ្ទេរ​កីឡាករ​ដែលមាន​អាយុ​ក្រោយ ១៨​ឆ្នាំ​រវាង​ក្លឹប​ដែល​ស្ថិតនៅ​ក្នុងប្រទេស​ផ្សេងគ្នា​នោះឡើយ​។​

​    ​ប៉ុន្តែ​បច្ចុប្បន្ន​ខណៈដែល Odegaard បាន​ឈានចូល​ក្នុង​វ័យ ១៨​ឆ្នាំ​កាលពី​ថ្ងៃទី​១៧ ខែធ្នូ​កន្លងទៅនេះ គាត់​នឹង​អាច​ចាកចេញ​នៅក្នុង​ទីផ្សារ​ខែមករា​ខាងមុខ​នេះហើយ​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត