1

ត្រដុសម្រាមដៃទាំងពីរនេះរយៈពេល ៦០ វិនាទីនឹងជួយព្យាបាលការឈឺខ្នងនិងករ៉ាំរ៉ៃបានមួយរំពេច

    ​មនុស្ស​ភាគច្រើន​បានដឹងថា​ការព្យាបាល​ដោយ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ និង​ការ​ម៉ាស្សា​គឺជា​ឱសថ​មកពី​លោក​ខាងកើត​។ ទោះបី​វា​មាន​ប្រសិទ្ធភាព​ព្យាបាល​ការឈឺចាប់ ការប៉ះទង្គិច​ផ្លូវចិត្ត ជំងឺ​ផ្សេងៗ និង​ស្ត្រេ​ស៍រាប់​ពាន់​ឆ្នាំ​មកហើយ​ក៏ដោយ ក៏​ការព្យាបាល​បែបនេះ​ទើបតែ​ត្រូវ​លោកខាងលិច​ទទួលស្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។

​    ​តែ​ឥឡូវ​មាន​វិធី​ព្យាបាល​មួយទៀត​មាន​ប្រភព​ចេញពី​ជប៉ុន ហៅថា “Jin Shin Jyutsu” ឬ ត្រដុស​ម្រាមដៃ​ពីរ​រយៈពេល ៦០ វិនាទី​។ វិធី​នេះ​អាច​ព្យាបាល​ការបាក់​ទឹកចិត្ត ការ​តប់ប្រមល់ ជំងឺ​រលាក​សរសៃប្រសាទ​សំខាន់​នៅត្រង់​ជើង ការបាក់​ស្បាត និង​អា​ការៈឈឺ​ខ្នង​និង​ក​រ៉ាំរ៉ៃ​។ លោកស្រី Mary Burmeister ដើមកំណើត​អាស៊ី​កាន់​អាមេរិក​បាន​យក​វិធី​ព្យាបាល​នេះ​ទៅ​អាមេរិក​ក្នុង​ទសវត្សរ៍ ១៩៥០ បន្ទាប់ពី​គាត់​បាន​ជួប​លោក Jiro Murai អ្នកជំនាញ​ក្នុង​វិធី​ព្យាបាល​នេះ​នៅ​ប្រទេស​ជប៉ុន​។

​    ​ដើម្បី​ជាក់ច្បាស់​ពី​វិធី​ព្យាបាល​តាមរបៀប  “Jin Shin Jyutsu” សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 

ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់