CIA ទម្លាយ​សម្តី​ចុងក្រោយ​របស់ Saddam Hussein ដោយ​ប្រដៅ​អាមេរិក​បួន​ប្រាំ​ម៉ាត់​ចុងក្រោយ ត្រូវ​ឥត​ខុស​សោះ​

    ​អ្នកវិភាគ CIA ដែល​បាន​សួរចម្លើយ​អតីត​មេដឹកនាំ​ផ្តាច់ការ​នៅ​មជ្ឈិមបូព៌ា​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​គិត​ខុស​ហើយ​អំពី​លោក Saddam Hussein និង​ប្រទេស​អ៊ីរ៉ាក់​។ នេះ​បើតាម​ប្រភព​សារព័ត៌មាន Independent ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

​    ​លោក John Nixon មានការ​សន្ទនា​ជាច្រើន​ជាមួយ​លោក Saddam Hussein ហើយ​ឥឡូវ​បាន​និយាយថា អាមេរិក​មានការ​យល់​ច្រឡំ​យ៉ាងខ្លាំង​អំពី​ការធ្វើអន្តរាគមន៍​រប​ស់​ខ្លួន​ក្នុងប្រទេស​អ៊ីរ៉ាក់​។​

​    ​ជាពិសេស​គាត់​បាន​អះអាងថា ការមើលឃើញ​របស់ CIA ចំពោះ​ឥរិយាបថ​របស់លោក Hussein ក្នុងការ​ប្រើប្រាស់​អាវុធ​គីមី​គឺ​ខុស​ទាំងស្រុង​។ ពួកគេ​យល់ច្រឡំ​អំពី​សុខភាព​ផ្ទាល់​របស់លោក ទម្លាប់​ផ្ទាល់ខ្លួន​និង​ការចូលរួម​ក្នុងការ​ដឹកនាំ​ប្រទេស​អ៊ីរ៉ាក់​របស់លោក Saddam​។​

​    ​លោក Nixon ក៏បាន​រិះគន់​ការប្រព្រឹត្ត​របស់លោក George W Bush ផងដែរ ដែល​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក​បាន​ឈ្លានពាន​អ៊ីរ៉ាក់ ដោយ​និយាយថា លោក George W Bush ស្តាប់ "​តែ​អ្វីដែល​លោក​ចង់​ស្តាប់​ប៉ុណ្ណោះ​"​។​

​    ​អំឡុង​ការសួរចម្លើយ លោក Nixon បាន​សួរ​លោក Hussein ថា​តើ​គាត់​ធ្លាប់​គិតពី​ការវាយប្រហារ​ដើម្បី​ការពារ​ខ្លួន​ជាមួយ​អាវុធ​ប្រល័យ​លោក​ដាក់​កងទ័ព​អាមេរិក​នៅក្នុង​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​ឬទេ​។​

​    ​យោងតាម​លោក Nixon មេដឹកនាំ​ផ្តាច់ការ​រូបនេះ​បាន​តប​ថា "​យើង​មិនដែល​គិតពី​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក​ឡើយ​។ វា​មិន​ត្រូវបាន​ពិភាក្សា​ឡើយ​។ ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ពិភពលោក​? តើ​មាន​អ្នករៀន​ចប់​ខ្ពង់ខ្ពស់​រូប​ណា​ហ៊ាន​ធ្វើបែបនេះ​ទេ​? តើន​រណា​នឹង​ប្រើ​អាវុធ​បែបនេះ នៅពេល​ពួកគេ​មិនបាន​ប្រើ​វា​មក​ប្រឆាំង​ពួកយើង​?"​។​

​    ​លោក Nixon បាន​សារភាពថា នេះ​មិនមែនជា​អ្វីដែល​គាត់​រំពឹង​ឮ​នោះទេ​។​

​    ​មូលហេតុ​ចម្បង​ដែល​រដ្ឋាភិបាល​អាមេរិក​និង​អង់គ្លេស​ធ្លាប់​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​ក្នុងការ​ឈ្លានពាន​ប្រទេស​អ៊ីរ៉ាក់​ដ៏​ចម្រូងចម្រាស់​គឺ​ហានិភ័យ​ដែល​បាន​សន្ម​ត់​ឡើង​ដោយ​អាមេរិក ដែលថា​ប្រទេស​នេះ​មាន​អាវុធ​ប្រល័យ​លោក​។​

​    ​បន្ទាប់មក​លោក Hussein បាន​និយាយថា អាមេរិក​យល់ច្រឡំ​ខុស​ធំ​ព្រោះ ស្មារតី​នៃ​ការ​ស្តាប់ និង​ស្វែងយល់​របស់ George W Bush មិនបាន​ស្ថិតក្នុង​ខ្លួន​គាត់​ទេ ហើយ​គេ​គួរ​បន្ទោស​រូបលោក​ទើបត្រូវ​។​

​    ​កំហុស​នៃ​ការស៊ើបអង្កេត​ជុំវិញ​អាវុធ​ប្រល័យ​លោក​មិនមែនជា​កំហុស​តែមួយគត់​ដែល​អាមេរិក​បានធ្វើ​ចំពោះ​ប្រទេស​អ៊ីរ៉ាក់​នោះទេ​។​

​    ​យោ​តាម​លោក Nixon ឱ្យដឹងថា លោក Hussein បាន​ព្រមាន​ប្រាប់​គាត់​ថា អាមេរិក​មិនអាច​កសាង​រដ្ឋាភិបាល​រណប​អាមេរិក​នៅក្នុង​ប្រទេស​នេះ​បានឡើយ​។​

​    ​លោក Hussein បាន​ប្រាប់​គាត់​ថា "​អ្នកឯង​នឹង​បរាជ័យ​។ អ្នកឯង​នឹង​ដឹងថា វា​មិន​ងាយស្រួល​ឡើយ​ដើម្បី​គ្រប់គ្រង​អ៊ីរ៉ាក់​"​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើ​ហេតុអ្វី​បានជា​គាត់​ជឿ​បែបនេះ លោក Hussein បាន​និយាយថា នោះ​គឺ​មកពី​អាមេរិក​មិន​យល់​ពី​ប្រជាជន​អ៊ីរ៉ាក់ ភាសា ផ្នត់គំនិត​របស់​ប្រទេស ប្រវត្តិសាស្ត្រ​និង​អាកាសធាតុ​។​

​    ​លោក Hussein ត្រូវបាន​ប្រហារជីវិត​ក្នុង​ឆ្នាំ ២០០៦ គឺ​បី​ឆ្នាំ​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​នៅក្បែរ​ទីក្រុង Tikrit ដោយ​កងកម្លាំង​ពិសេស​អាមេរិក​។​

​    ​ប៉ុន្តែ​ឥឡូវ​ការ​ទស្សន៍ទាយ​របស់គាត់​គឺ​ពិតជា​ត្រឹមត្រូវ​ណាស់​។ ប្រទេស​អ៊ីរ៉ាក់​បាន​ធ្លាក់​ក្នុងស្ថានភាព​វឹកវរ​ប​ន្ទា​ប់​ពី​គាត់​ត្រូវបាន​ដកចេញ​ពី​អំណាច ហើយ​មនុស្ស​ជាង ២០០.០០០ នាក់​បាន​ស្លាប់​នៅក្នុង​ជម្លោះ​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​។​

​    ​ឥឡូវ​ប្រទេស​អ៊ីរ៉ាក់​ក្លាយជា​ប្រទេស​ដួលរលំ​ខាង​សេដ្ឋកិច្ច​និង​នយោបាយ ហើយ​កំពុង​រងគ្រោះ​ដោយសារ​អំពើហិង្សា​ដោយ​រួមបញ្ចូល​ទាំង​ពួក ISIS ដែល​បច្ចុប្បន្នកំពុង​ការពារ​ទីក្រុង Mosul​។​

​    ​១៣ ឆ្នាំ​ក្រោយមក យ៉ាងហោចណាស់​កងទ័ព​អាមេរិក​ចំនួន ៥០០០ នាក់​កំពុងស្ថិត​ក្នុងប្រទេស​អ៊ីរ៉ាក់​។​

​    ​លោក Nixon ក៏បាន​និយាយ​ជា​សាធារណៈ​ប្រឆាំងនឹង​លោក Bush ដែល​ខ្វះ​សុជីវធម៌​ចំពោះ​លោក ហើយ​តាម​ដឹងបាន​និយាយ​លេងសើច​ដ៏​មិន​សមរម្យ​អំពី​អាវុធ​ប្រល័យ​លោក ដែល​តាមពិតទៅ​មិនមាន​ក្នុងប្រទេស​អ៊ីរ៉ាក់​សោះ​។​

​    ​លោក Nixon បាន​និយាយថា លោក Bush ក៏បាន​បន្ទោស CIA ចំពោះ​ការខូចខាត​របស់​ប្រទេស​អ៊ីរ៉ាក់​ដែរ ដោយ​បន្ថែមថា លោក​បាន​ហៅ​ការវិភាគ​របស់ CIA ជា​ការងារ​ទស្សន៍​ទាយ​ស្មានៗ ខណៈ​រូបលោក Bush ផ្ទាល់​ចង់​ស្តាប់​តែ​អ្វីដែល​គាត់​ចង់​ប៉ុណ្ណោះ​៕

ប្រភព៖ឞរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...