samsung-banner
adverise with khmeread

បើ​មិន​ចង់​ទទួលទាន​សាច់​ទេ ងាក​មករក​អាហារ​ទាំងនេះ ព្រោះ​មានគុណ​សម្បត្តិ​ស្មើ​សាច់គោ​សាច់ជ្រូក​សាច់មាន់​ដែរ​

9966

    ​ខុសពី​សាច់​ដែល​សម្បូរ​ប្រូតេអ៊ីន ពពួក​សណ្ដែក​មាន​ជាតិ​ខ្លាញ់​តិច គ្មាន​ជាតិ​ខ្លាញ់​ឆ្អែត និង​គ្មាន​កូ​ឡេ​ស្ដេ​រ៉ុល​។ យោងតាម​ការសិក្សា​បង្ហា​ញ​ថា មនុស្ស​ដែល​ពិសា​ពពួក​សណ្ដែក​មានឱកាស​តិចតួច​បំផុត​ក្នុង​ការកើត​ជំងឺ​បេះដូង​។​

​    ​ពពួក​សណ្ដែក​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​មហារីក ដោយសារ​វា​ជា​ប្រភព​នៃ​សារធាតុ​អត់​ទី​អុកស៊ីដ​ង់ និង​ជា​គីមី​រុក្ខជាតិ​។ ពពួក​សណ្ដែក​មាន​ជាតិ Glicemical ទាប និង​មាន​កាបូន​អ៊ី​ដ្រា​ត ដែល​បំបែក​ខ្លួន​យឺតៗ​។ ហើយ​វា​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក្នុង​កម្រិត​មួយ​ដ៏​ល្អ​ផងដែរ​។​

​    ​ជា​ប្រភព​ថាមពល​ដ៏​ល្អ និង​សារធាតុ​សំខាន់ៗ ពពួក​សណ្ដែក​មាន​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត ជាតិ​សរសៃ ជាតិ Antioksidasi និង​ជាតិ​រ៉ែ​សំខាន់ៗ​ជាច្រើន និង​វីតាមីន​ដែល​ផ្ដល់​កម្លាំង​និង​អារម្មណ៍​ពេញលេញ​ពេញ​មួយថ្ងៃ​។ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ពពួក​សណ្ដែក​គឺ​ល្អ​បំផុត​សម្រាប់​លោកអ្នក ដែល​ចង់​ចៀសវាង​សាច់​៕

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់