មន្ត្រី​វៀតណាម​រអ៊ូ​ថា ប្រជាជន​អាន​សៀវភៅ​ជា​មធ្យម​បានតែ​ម្នាក់​១​ក្បាល​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​!

    ​មន្ត្រី​ផ្នែក​អប់រំ​វៀតណាម​បាន​និយាយ​នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា បើទោះជា​វិស័យ​បោះ​ពុ​ម្ភ​សៀវភៅ​របស់​វៀតណាម​បន្ត​កើនឡើង ក៏​អត្រា​ការអាន​ជាតិ​នៅតែមាន​កម្រិត​ទាប​។​

​    ​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ លោក Le Hoang អនុប្រធាន​នៃ​សមាគម​អ្នក​បោះ​ពុ​ម្ភ​វៀតណាម​បាន​និយាយថា ខណៈ​សៀវភៅ​ជាច្រើន​ត្រូវបាន​បោះ​ពុ​ម្ភ​នៅក្នុង​ប្រទេស​វៀតណាម​នា​ប៉ុន្មាន​ឆ្នាំនេះ បញ្ហា​នៅតែមាន​ព្រោះថា ជនជាតិ​វៀតណាម​តិចតួច​ចូលចិត្ត​អាន​សៀវភៅ​។​

​    ​លោក Hoang បាន​និយាយថា សៀវភៅពុម្ព និង​សៀវភៅ​ស្រាវជ្រាវ​នៅ​បណ្ណាល័យ​រួមចំណែក​ប្រហែល ៨០ ភាគរយ​នៃ​សៀ​ភៅ​ដែលមាន​លក់​នៅលើ​ទីផ្សារ​។ គាត់​បាន​និយាយថា "​អត្រា​នៃ​ការអាន​ក្នុងចំណោម​ជនជាតិ​វៀតណាម​គឺមាន​ត្រឹម​តែមួយ​ក្បាល​ប៉ុណ្ណោះ​ក្នុង​ម្នាក់​ក្នុង​មួយឆ្នាំ ប្រសិនបើ​យើង​មិន​រា​ប់ប​ញ្ជូ​ល​ប្រភេទ​សៀវភៅ​នៅ​សាលា​"​។​

​    ​លោក​បានកំណត់​អត្រា​ការអាន​ដ៏​ខ្សោយ​នេះ​ទៅនឹង​ការពិត​ដែលថា សូម្បីតែ​មនុស្សពេញវ័យ​វៀតណាម​ក៏​មិន​អាន​សៀវភៅ​ច្រើន ដូច្នេះ​ពួកគេ​មិនអាច​ជំរុញ​កូនៗ​របស់​ពួកគេ​ឱ្យ​កសាង​ទម្លាប់​អាន​សៀវភៅ​នៅ​វ័យ​លូតលាស់​បានទេ​។​

​    ​លោក​បាន​បន្តថា "​ប្រព័ន្ធ​ការអប់រំ​ក៏ត្រូវ​ស្តីបន្ទោស​ខណៈ​វិធី​ដែល​សិស្ស​ត្រូវបាន​បង្រៀន​នៅ​សាលា​គឺ​ធ្វើតាម​អ្វីដែល​គ្រូៗ​របស់​ពួកគេ​ប្រាប់ ដូច្នេះ​ពួកគេ​មិន​ខំ​សង្វាត​អាន​សៀវភៅ​ក្រោយ​ម៉ោង​សិក្សា​ដើម្បី​បន្ថែម​កម្រិត​ចំណេះដឹង​ទេ​"​។​

​    ​លោក Hoang បាន​បន្ថែមថា ប្រទេស​វៀតណាម​បាន​ចំណាយ​ត្រឹមតែ ២ លាន​ដុល្លារ​តែប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​ទៅលើ​សៀវភៅ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ចិន​មាន​ចំនួន ១០ លាន​ដុល្លារ និង​នៅក្នុង​ប្រទេស​អភិវឌ្ឍ​ដទៃទៀត​ពួកគេ​ចំណាយ​ច្រើនជាង ២០០ លាន​ដុល្លារ​៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...