samsung-banner
adverise with khmeread

បច្ចេកវិជ្ជា​គួរឱ្យកត់សម្គាល់​បំផុត​ប្រចាំឆ្នាំ ២០១៦ ដែល​មនុស្ស​បាន​បង្កើត​ឡើង​

Untitled 1

    ​បច្ចេកវិជ្ជា​វិវឌ្ឍន៍​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្មាន​ថ្ងៃ​ឈប់ឈរ​នោះឡើយ រហូតដល់​ថ្នាក់​មនុស្ស​អាច​ចេញទៅ​ក្រៅ​ភព​បាន​។ ដោយសារ​បច្ចុប្បន្ន​បច្ចេក​វិជ្ជា​បាន​វិ​វ​ឌ្ឍ​ដល់​កម្រិត​មួយ​មិនធម្មតា វា​បាន​ក្លាយជា​ការប្រកួតប្រជែង​មួយ​រវាង​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ប្រទេស​អភិវឌ្ឍ​។​

​    ​ប្រទេស​ទាំងនោះ​ប្រជែង​គ្នា ដើម្បី​លក់​បច្ចេកវិជ្ជា​ដែល​ផលិត​រួច​នោះ​ទៅ​បណ្ដាល​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក ក្នុង​គោលបំណង​ដណ្ដើមយក​ទីផ្សារ​លក់ដូរ និង​ស្វែងរក​បច្ចេកវិជ្ជា​ឱ្យ​កាន់តែ​ទំនើប​ជាង​ដៃគូ​ប្រជែង​របស់ខ្លួន​។ ដោយឡែក​មាន​បច្ចេកវិជ្ជា​កំពូល​ចំនួន ៥ គួរឱ្យកត់សម្គាល់​ក្នុង​ឆ្នាំ ២០១៦ នេះ​។​

​    ​បច្ចេកវិទ្យា​ទាំងនោះ​រួមមាន​៖
​    ​១. ឧបករណ៍​ពាក់​មើល​វីដេអូ ហៅថា Wearable Virtual Reality


​    ​២. Spacex Reusable Rocket ជា​យានអវកាស​ថ្មី​មួយ​ក្នុង​យុគសម័យ​ថ្មី ចាប់ផ្ដើម​បង្ហោះ​ក្នុង​ឆ្នាំ ២០១៦​។ វា​ចុះចត​នៅលើ​នាវា​ផ្ទុក​យន្តហោះ Falcon 9 បាន​ជោគជ័យ​នៅ​ឆ្នាំនេះ​។​


​    ​៣. អគារ​ការិយាល័យ 3D ទីមួយ​របស់​ពិភពលោក​។ វា​ជា​អគារ​មួយ​ដែល​ប្រើ​បច្ចេកវិជ្ជា​ខ្ពស់​ដើម្បី​សាងសង់​ប្រើពេល​ត្រឹម ២ ថ្ងៃ និង​ចំណាយ​អស់​តិច តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​


​    ​៤. បច្ចេកវិជ្ជា Du ឬ​ស៊ីម​កាត​អេ​ឡិច​ត្រូ​និ​ច អាច​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ទៅ​ឧបករណ៍​ណា​ក៏បាន​តាមរយៈ​នាឡិកា​ឆ្លាត កុំព្យូទ័រ ឧបករណ៍​ពាក់​ដៃ​បាន និង សូម្បី​រថយន្ត​។ វា​ជា​បច្ចេកវិជ្ជា​រកឃើញ​ដោយ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​


​    ​៥. រថយន្ត​បើកបរ​គ្មាន​មនុស្ស​បញ្ជា​ក្នុង​ទីក្រុង Dubai៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់