ត្រាំ​ប្តេជ្ញា​លុបបំបាត់​ភេរវជន​ឱ្យ​អស់ពី​ផែនដី​ខណៈ​រថយន្ត​កុងតឺន័រ​បើក​បំ​បុក​ផ្សារ​បុណ្យ​ណូអែល​នៅ​អាល្លឺម៉ង់ សម្លាប់​មនុស្ស​ច្រើន​នាក់

    ​ដូ​ណា​ល់ ត្រាំ បាន​ប្តេជ្ញា "​លុបបំបាត់​" ភេរវជន​ឱ្យអស់​ពី​ផែនដី បន្ទាប់ពី​មនុស្ស ៩​នាក់​ត្រូវបាន​សម្លាប់​នៅ​ផ្សារ​បុណ្យ​ណូអែល​ក្រុង​បែរ​ឡាំង​មួយកន្លែង​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​    ​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​និយាយថា វា​ជា "​ការវាយប្រហារ​ភេរវកម្ម​គួរឱ្យ​រន្ធត់​" និង​អាច​ជំរុញ​ទឹកចិត្ត​អាមេរិក និង "​ដៃគូ​ស្រឡាញ់​សន្តិភាព​" ចាត់ការ​លើ​ពួក ISIS​។​

​    ​សម្តី​របស់លោក​ធ្វើឡើង​នៅពេល​រថយន្ត​កុងតឺន័រ​ដឹក​ដែក​បាន​បើ​កបំ​បុក​អ្នកដើរ​ផ្សារ​រាប់សិប​នាក់​នៅ​តូប​លក់ដូរ​តាម​ដងផ្លូវ​សម្រាប់​ឱកាស​បុណ្យ​ណូអែល​។ មនុស្ស ៩ នាក់​ស្លាប់ និង ៤៥ នាក់​ត្រូវរបួស​ធ្ងន់ធ្ងរ​នៅ​ម៉ោង​ប្រហែល ៨.៣០ នាទី​យប់​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោងតាម​ប៉ូលិស​ក្រុង​បែរ​ឡាំង​។ 

​    ​អាជ្ញាធរ​អាល្លឺម៉ង់​មិនបាន​បញ្ជាក់​ផ្លូវការ​នៅឡើយ​ទេ​ថា​ឧបទ្ទវ​ហេតុនេះ​ជាការ​វាយប្រហារ​ភេរវកម្ម ប៉ុន្តែ​ពួកគេ​និយាយថា វា​ក៏​អាច​ទំនង​ដែរ​។ សេត​វិមាន​និយាយថា វា​ទំនងជា​អំពើ​ភេរវកម្ម​។ 

​    ​លោក​ត្រាំ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា "​បេះដូង​និង​ការ​បួងសួង​របស់​យើង​គឺ​ស្ថិតនៅ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ជនរ​ង​គ្រោះ​នៃ​ការវាយប្រហារ​ភរ​វ​កម្ម​ដ៏​រន្ធត់​ថ្ងៃនេះ​នៅ​បែរ​ឡាំង​"​។​

​    ​"​ជន​ស៊ីវិល​ស្លូតត្រង់​ត្រូវបាន​សម្លាប់​តាម​ដងផ្លូវ​ខណៈ​ពួកគាត់​កំពុង​ត្រៀមខ្លួន​អបអរ​បុណ្យ​ណូអែល​។ ISIS និង​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម​ដទៃទៀត​បាន​បន្ត​សម្លាប់​អ្នក​កាន់សាសនា​គ្រិស្ត​ក្នុង​សហគមន៍​ពួកគេ និង​ទីកន្លែង​សក្ការៈ​បូរ​ជា សម្រាប់​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជី​ហាត​សកលលោក​របស់ខ្លួន​។ ភេរវជន និង បណ្តាញ​ក្នុង​តំបន់​និង​សកលលោក​របស់​ពួកវា​ត្រូវតែ​លុបបំបាត់ចោល​ឱ្យអស់​ពី​ផែនដី ដែល​វា​ជា​បេសកកម្ម​មួយ យើង​នឹង​អនុវត្ត​ជាមួយ​គ្រប់​ដៃគូ​ដែល​ស្រឡាញ់​សេរីភាព​"​។ 

​    ​បណ្តា​មេដឹកនាំ​ពិភពលោក​ជាច្រើន​ទៀត​ក៏បាន​ថ្កោលទោស "​ការវាយប្រហារ​ភេរវកម្ម​" នៅ​បែរ​ឡាំង​ផងដែរ ដោយ​ប្រើ​សម្តីៗ​ធ្ងន់ៗ​មិន​ចាញ់​ត្រាំ​ទេ​៕  

ប្រភព៖បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...