អាហារ​គួរ​ចៀសវាង​អំឡុងពេល​ទទួល​ការព្យាបាល​ជំងឺមហារីក​

    ​ប្រសិនបើ​ការព្យាបាល​មហារីក​រប​ស់​អ្នកមាន​ផលប៉ះពាល់​ដូចជា ក្អួត ផ្លាស់ប្ដូរ​រសជាតិ ឬ​ឈឺ​មាត់ អ្នក​ត្រូវ​ប្រាកដថា​ខ្លួនឯង​បានរៀបចំ​បញ្ជី​មុខម្ហូប​បាន​ត្រឹមត្រូវ​ហើយ​ឬ​នៅ​។​

​    ​តើ​អ្នក​លោក​មាន​ដឹង​ទេ​ថា ការព្យាបាល​មហារីក​មិន​តាម​វេជ្ជសាស្ត្រ ឬ​ថ្នាំបុរាណ​អាចឱ្យ​អ្នកជា​សះស្បើយ​បាន​? ប៉ុន្ដែ​ក្នុងការ​ព្យាបាល​នោះគេ​តម្រូវឱ្យ​អ្នក​តម​អាហារ​មួយចំនួន​តាម​ការណែនាំ ជាពិសេស​អាហារ​ទាំងនោះ​ត្រូវតែ​ឆ្អិន ១០០ ភាគរយ​។ ប្រសិនបើ​អ្នក​ពិសារ​របស់​ស្រស់ ឬ​ឆៅ វា​នឹងមាន​បាក់តេរី​ជ្រៀបចូល​ក្នុង​រាងកាយ ហើយ​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​កាន់តែ​ទ្រុឌទ្រោម​លែង​តស៊ូ​នឹង​មហារីក​បាន​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​ត្រូវ​ចៀសវាង ប្រសិនបើ​អ្នក​កំពុង​ព្យាបាល ឬ​ព្យាបាល​មហារីក​ជា​ហើយ​ថ្មីៗ​៖

​    ​- Hot Dog ត្រជាក់ ឬ​អាហារ​ចម្អិន​ស្រាប់ៗ​។​
​    ​- សាច់ក្រក​ក្រៀម ឬ​មិនទាន់​ចម្អិន​។​
​    ​- ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ​រួមមាន​ទឹកដោះគោ​ជូរ មិនទាន់​សម្លាប់​មេរោគ​។​
​    ​- ឈី​ស​ទន់ៗ​ផលិត​ពី​ទឹកដោះគោ​។​
​    ​- សាច់​ប៉ា​តេ ញាំ​បន្លែ​ជាមួយ​ស៊ុត សាច់​ក្រហម មាន់ ឬ​អាហារ​សមុទ្រ​។​
​    ​- ប៉ា​តេ​ក្លាសេ​។​
​    ​- ផ្លែឈើ ឬ​បន្លែ​មិនទាន់​លាង​ទឹក​។​
​    ​- ទឹក​ផ្លែឈើ ឬ​ទឹក​ប៉ោម​មិនទាន់​សម្លាប់​មេរោគ​។​
​    ​- សាច់គោ​ឆៅ​។​
​    ​- ពពួកសត្វ​មាន​សំបក​ដូចជា​អូយ​ស្ទ័​រ​ឆៅ ដោយសារ​ពពួក​នេះ​មាន​ផ្ទុកមេរោគ​ថ្លើម​ប្រភេទ A គួរតែ​ចម្អិន​ឱ្យ​ឆ្អិន​សិន​សឹម​ពិសា​។​
​    ​- ត្រូវ​សិក្សា​លើ​ត្រី​មួយចំនួន ព្រោះ​មិនអាច​ពិសា​បាន​ទាំង​ឆៅ​និង​ឆ្អិន ដោយសារ​វា​មាន​ជាតិ​បា​រ៉​ត​ខ្ពស់​។​
​    ​- អាហារ​ជប៉ុន ស៊ូ​ស៊ី​។​
​    ​- ស៊ុត​មិនទាន់​ឆ្អិន ឬ​ឆៅ​៕

Untitled 1
adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

Loading ad ...