ឈប់​ម៉ូតូ​ចុះ​នោម​ត្រូវ​ជនសង្ស័យ​បីនាក់​វាយ​ប្លន់​យក​ម៉ូតូ​និ​ច​បានសម្រេច ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ចោរ​មួយក្រុម​មាន​គ្នា​បីនាក់​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​និ​ច​មួយគ្រឿង​ទៅ​បាត់ ខណៈ​ជនរងគ្រោះ​ឈប់​នោម ដែល​អំពើ​ប្លន់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃទី​១៩ ខែធ្នូ ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លូទឹកស្អុយ​ខាងក្រោយ​វត្ត​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

    សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២១ឆ្នាំ ធ្វើការ​នៅ​ឃ្លាំង​មាន់នៅ​ជិត​ផ្សារ​ទួល​សង្កែ និង​មាន​ស្រុកកំណើត​នៅ ភូមិ​រំចេក​៤ ឃុំ​រតនៈ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង។​

    តាម​សម្ដី​ជនរងគ្រោះ​បាន​រៀបរាប់​ឱ្យដឹងថា ដំបូង​រូបគាត់​កំពុងតែ​នៅក្នុង​កម្មវិធី​បង្កក់កូន​របស់​បងប្អូន​ដែល​នៅ​ជិត​កន្លែងកើតហេតុ ហើយ​បងស្រី​របស់ខ្លួន​បាន​ប្រើ​ឱ្យ​រូបគាត់​ទៅ​មើល​ឃ្លាំង​ព្រោះ​ខ្លាច​មាន​ចោរ​គាស់​សោ​ចូល​យក​អីវ៉ាន់​ដោយ​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ស ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CS-3621 ដែលជា​ម៉ូតូ​របស់​ខ្មួយបង្កើត​។​

    ប្រភព​បាន​បន្តថា ក្រោយពី​មកពី​ឃ្លាំង​វិញ​ពេល​ជិះ​ជិត​ដល់​កន្លែង​កម្មវិធី​រូបគាត់​បាន​ឈប់​ម៉ូតូ​នោម ដោយ​មិនបាន​ដក​សោ​ម៉ូតូ​នោះទេ។​ ពេលដែល​កំពុងតែ​នោម​មិន​រួច​ផង​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បីនាក់​បាន​ដើរមក​វាយ​រូបគាត់​ហើយ​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះមក​កន្លែងកើតហេតុ​និង​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​សង្កែ​ដើម្បី​កំណត់​មុខសញ្ញា​៕​

 

Unnamed %282%29
adverise with khmeread
Loading ad ...