រថយន្ត​ឡិច​ស៊ី​ស​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កាម​រី ​(​បា​ឡែ​ន​) ​បុក​រង​ការខូចខាត​ទាំងសងខាង​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី 450 មួយគ្រឿង​បើក​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​កាមរី (​បា​ឡែ​ន​)​ មួយគ្រឿង​បើក​បុក​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​ទាំងសងខាង ធ្ងន់ធ្ងរ ហើយ​រថយន្ត​ឡិច​ស៊ី​សបាន​ជ្រុល​ទៅបុក​តូប​លក់​ចាប់​ហ៊ួ​យ​បាក់​រាប់​ដល់​ដី តែ​សំណាង​មិន​បង្ក​គ្រោះថ្នាក់​ដល់​នរណាម្នាក់​នោះទេ​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០​ ខែធ្នូ ឆ្នាំ​២០១៦​ នៅមុខ​ផ្សារ​ត្រពាំង​ថ្លឹង ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX 450 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2G-4969 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​បើក​ឆ្លងផ្លូវ​ទៅ​ត្បូង​ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​កាមរី ​(​បា​ឡែ​ន​) ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-7221 បើកបរ​ដោយ​បុរស​ម្នាក់​និង​មិត្ត​ភក្ដិ​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ឡិច​ស៊ី​ស​ខ្ទាត​ខូចខាត​ធ្ងន់ធ្ងរ​។​

    ភ្លាមៗ​នោះ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​450 បាន​បម្រុង​បើក​បន្ថែម​ល្បឿន​រត់ ក៏​ជ្រុល​ទៅបុក​តូប​លក់​ចាប់​ហ៊ួ​យ​របស់​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ​ដែល​សង់​ពី​ដែក​ប្រក់ស័​ង្ក​សី បាក់​រាប​ដល់​ដី​ទើប​រថយន្ត​ទៅមុខ​លែងរួច។ ​បន្ទាប់មក​ម្ចាស់​រថយន្ត​ឡិច​ស៊ី​សបាន​ឡើង​ម៉ូតូឌុប​ទៅ​បាត់​មួយសន្ទុះ ត្រឡប់មកវិញ​ធ្វើជា​រាង រងរបួស​ធ្ងន់ បាន​ហៅ​បងប្អូន​មក​ទទួល​ជូនទៅ​មន្ទីរពេទ្យ​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ដោយ​ភាគី​ទាំងសងខាង​សុំ​ធ្វើការ​សម្របសម្រួល​អស់​ជាង​២​ម៉ោង​ដោយ​ភាគី​ខាង​រថយន្ត​ឡិច​ស៊ី​សបាន​ចេញថ្លៃ​ខូចខាត​ទៅឱ្យ​ភាគី​ខាង​រថយន្ត​កាមរី​ចំនួន​៣០០​ដុល្លារ​ និង​ចេញថ្លៃ​ខូចខាត​តូប​លក់​ចាប់​ហ៊ួ​យ​ចំនួន​១០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕​

 

Unnamed adverise with khmeread
Loading ad ...