adverise with khmeread 2

បញ្ជូនមនុស្ស៣នាក់ទៅតុលាការពីបទរំលោភសេពសន្ធវ:

បាត់ដំបង ៖ ក្មេងប្រុសស្ថិតក្នុងវ័យអនីតិជន២នាក់និងយុវជនម្នាក់ត្រូវបានប៉ូលិសខេត្តបាត់ដំបងបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៥ពីបទរំលោភសេពសន្ធវ:ក្នុង២ករណីផ្សេងគ្នា ដើម្បីឲ្យលោកព្រះរាជអាជ្ញាចោទប្រកាន់តាមផ្លូវច្បាប់។
    ករណីទី១-ថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០១៥វេលាម៉ោង២រសៀលនៅចំណុចក្រុមទី១០ ភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានករណីរំលោភសេពសន្ថវះមួយកើតឡើងបង្កដោយជនសង្ស័យ២នាក់ជាអនីតិជន១-ឈ្មោះស្រស់.សាវ៉ៃភេទប្រុសអាយុ១៣ឆ្នាំរស់នៅភូមិសង្កាត់កើតហេតុនិង២-ឈ្មោះព្រុំ ដឹងវីត.ភេទប្រុសអាយុ១១ឆ្នាំរស់នៅជាមួយគ្នា.បាននាំក្មេងស្រី.ឈ្មោះរ-ក-ងអាយុ៦ឆ្នាំរស់នៅភូមិជាមួយគ្នាយកចូលក្នុងពំនូកចំបើងហើយធ្វើសកម្មភាពរំលោភសេពសន្ថវ:។ករណីនេះប៉ូលិសឃាត់ខ្លួនជនសង្ស័យជាអនីតិជនទាំង២នាក់ធ្វើការសាកសួរនិងធ្វើតាមនីតិវិធី។
     ករណីទី២-ថ្ងៃទី២៩វិច្ឆកាឆ្នាំ២០១៥ម៉ោង១១កន្លះយប់កម្លាំងប៉ូលិសស្រុកបាណន់បានអនុវត្តតាមបញ្ជាលោកហេង លុយព្រះរាជអាជ្ញារងខេត្តបាត់ដំបងឲ្យឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះលឿប.វណ្ណា(ហៅលឿប.រតនា.ហៅវ៉ិត) ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិអូរពងមាន់.ឃុំតាគ្រាមស្រុកបាណន់ពីបទរំលោភសេពសន្ថវៈដែលប្រព្រឹត្តកាលពីថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០១៥លើជនរងគ្រោះឈ្មោះឡ-ស-ល ភេទស្រីអាយុ២០ឆ្នាំរស់នៅភូមិដូងឃុំចែងមានជ័យស្រុកបាណន់។
    ក្នុង២ករណីខាងលើនេះ ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

adverise with khmeread

មតិយោបល់