adverise with khmeread 1

ផឹកទឹក​ក្តៅ​ឧណ្ហៗ​ពេល​ក្រោក​ពី​គេង​ភ្លាម​អ្នកនឹង​ឃើញ​លទ្ធផល​មិនគួរ​ឱ្យ​ជឿ​!

    ​មនុស្ស​ភាគច្រើន​ងើប​ភ្លាម​ចាប់យក​កែវ​តែ ឬ​កាហ្វេ​ក្តៅៗ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ចាប់យក​កែង​ទឹក​ក្តៅ​ឧណ្ហៗ​នោះទេ​។

​    ​ផឹកទឹក​ក្តៅ​ឧណ្ហៗ​ពេល​ពោះ​ទទេរ​នៅពេល​ព្រឹក​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​ដល់​រាងកាយ​របស់​អ្នក ដូចជា​ជំរុញ​ដល់​ការរំលាយ​អាហារ កម្ចាត់​ជាតិពុល​ពី​រាងកាយ បំបាត់​ការឈឺចាប់ ជំរុញ​ដល់​លំហូរ​ឈាម ។​ល​។

​    ​អត្ថប្រយោជន៍​នៃ​ការផឹក​ទឹក​ក្តៅ​ឧណ្ហៗ​ពេល​ទើប​ក្រោក​ពី​គេង​ភ្លាម​៖

​    ​១- បន្សាប​ជាតិពុល​ក្នុង​សរីរាង្គ​
​    ​ផឹកទឹក​ក្តៅ​មួយ​កែវ​នៅពេល​ព្រឹក​អាចជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​របស់​អ្នក​បាន​។ ទឹក​និង​អង្គធាតុ​រាវ​ដទៃទៀត​ជួយ​បំបែក​អាហារ​នៅក្នុង​ក្រពះ និង​ជំរុញ​ដល់​ការរំលាយ​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ទាប់ពី​បាយ​ព្រឹក​រួច អ្នក​គួរ​ជ្រើសរើស​ទឹក​ក្តៅ​ជំនួស​ឱ្យ​ទឹក​ត្រជាក់​។

​    ​២- ជួយ​ឱ្យ​ការរំលាយ​អាហារ​បាន​ប្រសើរឡើង​
​    ​ប្រសិនបើ​អ្នក​ឈឺក្រពះ សូម​ផឹកទឹក​ក្តៅ​មួយ​កែវ​មុន​អាហារ​ពេលព្រឹក​។ វា​នឹង​ជួយ​ធ្វើឱ្យ​ការរំលាយ​អាហារ​របស់​អ្នក​បាន​ប្រសើរឡើង ហើយ​រាងកាយ​របស់​អ្នកនឹង​អាចបំពេញ​មុខងារ​បាន​យ៉ាង​ល្អប្រសើរ​។ ជាងនេះទៅទៀត ការឈឺ​ក្រពះ​នឹង​បាត់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​បំផុត​។

​    ​៣- កាត់បន្ថយ​ការឈឺចាប់​
​    ​ការឈឺចាប់​ពេល​មាន​រដូវ​អាច​បន្ធូរបន្ថយ​វិញ​បាន​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​។ ជាការ​ពិត ទឹក​ក្តៅ​គឺជា​ឱសថ​ធម្មជាតិ​ដ៏​សក្តិ​សិទ្ធ​បំផុត​។ ទឹក​ក្តៅ​ជួយ​សម្រួល​សាច់ដុំ​ក្រពះ និង​បន្ថយ​ការឈឺចាប់​។ តែ​ទោះយ៉ាងណា ទឹក​ក្តៅ​មិនមែន​ល្អ​ត្រឹមតែ​សម្រាប់​ការឈឺចាប់​ពេល​មាន​រដូវ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សម្រាប់​ការឈឺចាប់​គ្រប់​ប្រភេទ​ទៀតផង​ដែរ​។
​    ​
​    ​៤- ជួយ​សម្រក​ទម្ងន់​
​    ​ផឹកទឹក​ក្តៅ​មួយ​កែវ​រាល់ពេល​ព្រឹក​អាចជួយ​អ្នក​ស្រក​ទម្ងន់​យ៉ាង​ឆាប់រហ័ស​។ វា​មាន​ប្រសិទ្ធភាព​ព្រោះ​ទឹក​ក្តៅ​ជួយ​ព​ន្លឿ​ន​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ក្នុង​សរីរាង្គ​របស់​អ្នក​។ វា​នាំទៅដល់​ការដុត​កាល់​ឡូរី​បាន​កាន់តែច្រើន ហើយ​មាន​ប្រសិទ្ធភាព​វិជ្ជមាន​ដល់​លំពែង និង​សរីរាង្គ​សម្រាប់​បញ្ចេញ​សំណល់​ពី​ខ្លួន​ទៀតផង​។

​    ​៥- បង្កើន​ចលនា​ឈាម​រត់​
​    ​ផឹកទឹក​ក្តៅ​ឧណ្ហៗ​ពេល​ពោះ​ទទេរ​នៅពេល​ព្រឹក​ជួយ​ឱ្យ​រាងកាយ​កម្ចាត់​ជាតិ​ពល និង​កាកសំណល់​ផ្សេងៗ​។ នេះ​មានន័យថា ចលនា​ឈាម​រត់​ក៏ត្រូវ​បានធ្វើឱ្យ​ប្រសើរឡើង​ផងដែរ​។

​    ​៦- ពន្យារ​ភាព​ចាស់​ជ្រីវជ្រួញ​
​    ​គ្មាន​នរណាម្នាក់​ចង់​ចាស់​មុន​អាយុ​នោះទេ ជាពិសេស​ស្រីៗ​។ សំណាងល្អ រឿងនេះ​អាចចៀ​សវា​បាន​តាមរយៈ​ការផឹក​ទឹក​ក្តៅ​ឧណ្ហៗ​។ ជាតិពុល​ក្នុង​ខ្លួន​បាន​បង្កើនល្បឿន​នៃ​ភាព​ចាស់ ប៉ុន្តែ​ទឹក​ក្តៅ​បាន​កម្ចាត់​ជាតិ​ពល​ទាំងនោះ​ចេញ និង​ជួយ​ពន្យារ​ដំណើរ​នៃ​ភាព​ចាស់​ទៀតផង​។ ទឹក​ក្តៅ​ក៏​ជួយ​ដល់​ភាពយឺត​តឹង​ណែន​របស់​ស្បែក​ផងដែរ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់