បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ និងដកហូត​ស្រោមអនាម័យ​និង​ទឹករំអិល​មួយចំនួនធំ​ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ការ​ជូ​ញ​ដូ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់ ​និង​បង្កប់​សេវា​ផ្លូវភេទ​ឃាត់ខ្លួន​មនុស្ស​ស្រី​ចំនួន ៧​ នាក់​ក្នុងនោះ​មាន​អនីតិជន​ចំនួន​ ៣ ​នាក់​រួមទាំង​ថៅកែ​ប្រុស​ម្នាក់។​

    ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៦ នៅផ្ទះ​ម៉ាស្សា​កោស​ជប់​មួយកន្លែង ឈ្មោះ ​"​ស្រី វង"​ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ​ លឹម វិញ​ ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ បាន​បើក​ប្រកប​អាជីវកម្ម​ខាងលើ​ដាក់​ស្លាក​យីហោ​កោស​ជប់ ម៉ាស្សា ​និង​បង្ក​សេវា​ផ្លូវភេទ​ដោយ​បង្ខិតបង្ខំ​នារី​ម៉ាស្សា​ឱ្យទទួល​ភ្ញៀវ។​

    សមត្ថកិច្ច​បាន​បន្តទៀត​ថា ដោយមាន​ការស៊ើបអង្កេត​អស់​រយៈពេល​ជា​យូរ​ទើប​កម្លាំង​ធ្វើការ​ចុះ​ឆេ​ក​ឆេរ​ទីតាំង​ខាងលើ ដោយមាន​ការដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រោម​ការសម្របសម្រួល​ពី លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ចុះបង្ក្រាប់​តែម្តង​។​

    បន្ទាប់ពី​ចុះ​ធ្វើការ​ឆែកឆេ​ទីតាំង​ខាងលើ​រួច សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ថៅកែ​ប្រុស​ជា​ប្តី​និង​នារី​កោស​ជប់​ម៉ាស្សា​ចំនួន​៧​នាក់​ក្នុងនោះមាន​នារី​អនីតិជន​ចំនួន​៣​នាក់​ផងដែរ កម្លាំង​ប៉ូលិស​ក៏បាន​ដកហូត​ស្រោមអនាម័យ​និង​ទឹករំអិល​មួយចំនួនធំ​ផងដែរ​៕

 

1 adverise with khmeread

មតិយោបល់