ចង់បាន​ស្បែ​កមុខ​ម៉ដ្ដ​ខៃ គ្មាន​រន្ធ​ញើស​ធំៗ ចំណាយ​តែ ៥០០ រៀល​ប៉ុណ្ណោះ​!

    ​អ្នក​ទាំងអស់គ្នា​មាន​រន្ធ​ញើស​ធំ​។ នេះ​មិនមែន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ស្ត្រេ​ស ដោយសារ​មាន​ខ្លាញ់​លើ​មុខ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​បញ្ហា​មួយ​សម្រាប់​មនុស្ស​ដទៃទៀត​ដែរ​។ វា​ធ្វើឱ្យ​ផ្ទៃមុខ​មើលទៅ​ដូចជា​រណ្ដៅ ដែល​វា​ប្រមូល​ធូលី​ដី និង​សារធាតុ​កខ្វក់​មកលើ​ស្បែក បណ្ដាលឱ្យ​កើតមុន​។​

​    ​ហើយ​ចំពោះ​ការ​ផាត់ម្សៅ​ដើម្បី​បិទបាំង​រន្ធ​ញើស​ទាំងនោះ​គឺមាន​តែ​ធ្វើឱ្យ​វា​ស្ទះ​បង្ក​ជាមុន​ធំៗ​បន្ថែម​នោះទេ​។ យ៉ាងណាមិញ រន្ធ​ញើស​ធំៗ​នៅលើ​មុខ​នឹង​ចាក​ចេញពី​អ្នក តាមរយៈ​គ្រឿងផ្សំ​ទាំងពីរ​នេះ​៖

​    ​- ទឹកក្រូច​ឆ្មា និង​ស៊ុត​ផ្នែក​ពណ៌​ស​។​

​    ​អ្នក​គ្រាន់តែ​យក​ចាន​មួយ​សម្រាប់ ដាក់​ស៊ុត​ពណ៌​ស ២ គ្រាប់​ជាមួយនឹង​ទឹកក្រូច​ឆ្មា​មួយ​កំណាត់​។ កូរ​ឱ្យ​សព្វ​ហើយ​យក​ពាស​លើ​ផ្ទៃមុខ ក្រោយពេល​លាងមុខ​ជាមួយ​នឹង​ទឹក​រួច​។ ទុកចោល ១៥ ទៅ ២០ នាទី សឹម​លាងមុខ​ចេញ​។ អនុវត្ត​ឱ្យបាន​ញឹកញាប់​ដើម្បី​មុខ​ម៉ដ្ដ​ខៃ គ្មាន​រន្ធ​ញើស​ធំៗ​៕

9966 %282%29 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់