ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​រថយន្ត​របួសធ្ងន់ ​២​ នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ យុវជន​ប្រុស​ស្រី​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ក៏​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាលឱ្យ​ភាគី​ខាង​ម៉ូតូ​របួសធ្ងន់​ទាំងពីរ​នាក់ ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​បង្កឡើង​នៅវេលា​ម៉ោង​១ ​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ​២០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​វិមានឯករាជ្យ​ប្រហែល​៥០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​សង្កេតឃើញ​រថយន្ត​រង​គ្រោះ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំ ​2AJ-8275 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​ល្មម។​

    ខណៈ​មកដល់​ចំណុច​ខាងលើ ក៏​ស្រាប់​តែមាន​យុវជន​ប្រុស​ស្រី​២​នាក់​ ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1FJ.2398 បាន​ឌុប​គ្នា​មកពី​ផ្លូវ​សុរា​ម្រឹត​ទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មកដល់​ចំណុច​ផ្លូវ​កោង​មិន​ព្រម​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រដែ​លបើក​បញ្ច្រាស់ទិស​គ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​យុវជន​ប្រុស​ស្រី​ខាង​ម៉ូតូ​បង្ក​ទាំងពីរ​រងរបួស​ធ្ងន់​ធ្ងន់​។​ ចំណែក​ម៉ូតូ​បង្ក​ និង​រថយន្ត​រងគ្រោះ​បាន​រង​ការខូចខាត​យ៉ាងដំណំ។​

    ក្រោយពេល​កើតហេតុ យុវជន​ប្រុស​ស្រី​ទាំងពីរ​នាក់​ដែល​រងរបួស​ធ្ងន់​នោះ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​មន្ទី​ពេទ្យ​ឯកជន​សង្គ្រោះ​ភ្លាមៗ។ ​ក្រោយមក​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ចរាចរណ៍​ក្រុង​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សាទុក ដើម្បី​រងចាំ​ម្ចាស់​ចូលមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

 

Unnamed %282%29 adverise with khmeread

មតិយោបល់