វ៉ៃខ្នោះ​ជនសង្ស័យ​ ២ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ ២ ​​នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​១៩ ​ធ្នូ​ ២០១៦ វេលា​ម៉ោង១២ ​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ក្រុមទី​០២ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ផ្ទះជួល​ស្នាក់ ហើយ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ០២ ​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ ហែម ធា​រិ​ទ្ធ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ ស៊ឹម ចំរើន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា​ចំនួន ០១ កញ្ចប់​ថង់​ធំ,​ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ០២​គ្រឿង​, ​សំបក​ថ្លង់​ប្លា​ស្ទិ​ច​ចំនួន​០៤​ដុំ, ​ទូរស័ព្ទដៃ​ចាស់​០២​គ្រឿង​, ដែកកេះ​០១,​ លុយ​ដុល្លារ​១០​ដុល្លារ  និង លុយ​ខ្មែរ ១៤០.០០០​ រៀល។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ​០២ ​នាក់​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread