ស្ត្រី​ម្នាក់នេះ​បាន​បំ​លែង​លេណដ្ឋាន​ក្រោម​ដី​សម័យ​សង្គ្រាមលោក​កាលពី ៧៣ ឆ្នាំមុន ទៅជា​ឋានសួគ៌​ក្រោម​ដី​

    ​អំឡុង​សង្គ្រាមលោកលើកទី ២ ច្បាស់​ណាស់​គឺ​ត្រូវ​សង់​លេណដ្ឋាន​ក្រោម​ដី ដើម្បី​បន្លំ​ពី​ភ្នែក​របស់​ទ័ពអាកាស​។ ជាពិសេស​ប្រទេស​អង់គ្លេស ពួកគេ​សង់​លេនដ្ឋាន​ដើម្បី​ប្រមូល​ឯកសារ និង​តាមដាន​ទ័ព​លើ​អាកាស​ដោយ​គ្មាន​ការចាប់​បាន​ដោយ​ទ័ព​ណា​ស៊ី​នោះឡើយ​។​

​    ​មាន​លេណដ្ឋាន​មួយ​បន្សល់ទុក​នៅក្នុង​ទីក្រុង Cornwall ប្រទេស​អង់គ្លេស​។ វា​សាងសង់​ក្នុង​ឆ្នាំ ១៩៤២ លេណដ្ឋាន​នេះ​ត្រូវបាន​ប្រើ​ដើម្បី​តាមដាន​សកម្មភាព​ទ័ពអាកាស​អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោក​ទី​ពីរ ២៤ ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ប្រឆាំង​ទៅនឹង​កងទ័ព​ណា​ស៊ី​។ យ៉ាងណាមិញ ឥឡូវនេះ​វា​គ្រាន់តែ​ជា​កន្លែង​ដែល​គេ​បោះបង់ចោល​មួយ​ប៉ុណ្ណោះ​។​

​    ​ប៉ុន្ដែ​មាន​ស្ត្រី​ម្នាក់​មើលឃើញ​លេណដ្ឋាន​នោះ​ជា​កន្លែង​ស្នាក់នៅ​មួយ​ក្នុងពេល​បច្ចុប្បន្ន បើទោះជា​វា​មាន​អាយុកាល ៧៣ ឆ្នាំ​ក៏ដោយ​។​

​    ​បន្ទាប់ពី​ទុក​ទំនេរ​ចោល​រាប់​ទសវត្សរ៍ ស្ត្រី​ឈ្មោះ Elizabeth Strutton បាន​ទិញយក​លេណដ្ឋាន​សង្គ្រាមលោក​លើក​ទី ២ នោះ ដើម្បី​ជួសជុល​ឡើងវិញ​។​

​    ​បន្ទាប់ពី ៥ ឆ្នាំ​នៃ​ការជួសជុល​និង​បំ​លែង​ផ្ទៃ​ខាងក្នុង​លេណដ្ឋាន លោកស្រី Elizabeth បាន​បង្កើត​ផ្ទះ​ដ៏​ស្រស់ស្អាត​មិនគួរ​ឱ្យ​ជឿ​មួយ​។ គាត់​បាន​ទិញ​លេណដ្ឋាន​នោះ​ក្នុងតម្លៃ ២០ ម៉ឺន​ដុល្លារ ហើយ​ចំណាយ​លើ​ការច្នៃ​លេណដ្ឋាន​នេះ​បន្ថែម ១៥ ម៉ឺន​ដុល្លារ​ទៀត​។ ហើយ​ទីបំផុត​លេណដ្ឋាន​អាយុកាល​ជាង ៧០ ឆ្នាំ បានក្លាយ​ទៅជា​ឋានសួគ៌​ក្រោម​ដី​មួយ​មិន​គួរឱ្យ​ជឿ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត