Thierry Henry: បើចង់បានប្រាក់ឈ្នួល ៤០០.០០០ផោនក្នុងមួយសប្តាហ៍ Sanchez និង Ozil ត្រូវរកឲ្យបាន៣គ្រាប់រៀងរាល់សប្តាហ៍

Sanchez និង Ozil ​បាន​ជាប់គាំង​ជុំវិញ​ការ​បន្ត​កិច្ច​សន្យា​ថ្មី​ជាមួយ​ក្លឹប​ Arsenal​ ដោយ​ពួកគេ​ទាម​ទារ​ប្រាក់ឈ្នួល​រហូតដល់ទៅ​៣០០.០០​០​ផោន​ក្នុង​មួយ​សប្តាហ៍​ ។

វីរ:បុរសរបស់ក្លឹប Arsenal កីឡាករ Thierry Henry និយាយថា Alexis Sanchez និង​ Mesut Ozil គួរ​តែ​ធ្វើ​ការ​ងារច្រើន​បន្ថែម​ទៀត​ ប្រសិនបើចង់ទទួល​បាន​កិច្ច​សន្យា​ដែល​មាន​ទឹក​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​បែបនេះនៅ​​ Arsenal។

          Henry ជឿជាក់​ថា ​កីឡាករ​ទាំង​ពីរ​​ត្រូវ​តែ​បង្ហាញ​អ្វី​ច្រើន​ជាង​នេះទៀត។​ Henry ​បាននិយាយថា ប្រាកដណាស់កីឡាករទាំងពីរគឺសំខាន់​ណាស់​សម្រាប់​អនាគត​របស់ក្លឹប​ ពួកគេ​ត្រូវ​តែទទួល​បាន​កិច្ច​សន្យាថ្មី​។ ប៉ុន្តែ​តើ​មាន​ចំនួនប៉ុន្មាន​? ខ្ញុំមិន​ដឹងទេថា តើ​លោក Arsene Wenger នឹង​ចំណាយ​ប្រាក់​ក្នុងចំនួនបែប​នេះ​ឬយ៉ាង​ណា។

          Henry បន្តថា “ពួកគេ​កំពុង​យក​ក្លឹបធ្វើ​ជា​ចំណាប់​ខ្មាំង​។ ពួកគេ​ពិតជា​អស្ចារ្យ​ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ទទួល​បាន​ទំហំទឹកប្រាក់​នេះមែន​ ខ្ញុំ​ចង់​បាន​គ្រាប់ បាល់​ហ៊ែតទ្រិក​រៀងរាល់សប្តាហ៍ ទោះបីជា​គ្មាន​ការ​ប្រកួត​ក៏ដោយ"។

          Ozil បាន​និយាយជា​ចំហ​អំពី​ការ​វិល​ត្រឡប់​មក​កាន់​ក្លឹប​ Real Madrid ​វិញ ខណៈ​ពេល​តំណា​ង​របស់​ Sanchez កំពុង​ប្រើ​ប្រាស់​សំណើ​ប្រាក់ឈ្នួល​៤០០.០០០​ផោន​ក្នុង​មួយសប្តាហ៍​របស់​ក្លឹបចិន​ធ្វើ​ជា​គន្លឹះនៃ​ការ​ចរចារ​ប្រាក់​ឈ្នួល​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូបនេះជាមួយ Arsenal៕

Sanche  ozil and henry
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...