ប៉ូលិស​វ៉ៃខ្នោះ​បុរស​ ២​ នាក់​ជាមួយ​ថ្នាំញៀន​ ១៩ ​កញ្ចប់​

    ភ្នំពេញ ៖ កម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ផ្ទះជួល​ស្នាក់ ហើយ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​១៩ ​ធ្នូ ​២០១៦ វេលា​ម៉ោង​១០ ​និង​៣០​នាទី នៅ​ចំណុច ផ្ទះជួល​លេខ២៧ ផ្លូវលំ ក្រុមទី​០២ ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ មួន បញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ នួន សុខ​ខេង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ​២៧ ផ្លូវលំ ភូមិ ដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១៩ កញ្ចប់​ថង់​តូច និង ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០២ ​នាក់​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

Unnamed %282%29
adverise with khmeread
Loading ad ...