1

មន្រ្តីអាវុធហត្ថទំនងស្រវឹងបើករថយន្តបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់១១ផ្ទាំង

   ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​អាវុធហត្ថ​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​កូរ៉ូឡា​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បាក់​អស់​១១​ផ្ទាំង និង​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​រង​ការខូចខាត និង​របួសស្រាល​ម្នាក់ ។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រូប​ក្តាន់​២ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្ស៊ី​ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 2A-0744 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​អាវុធហត្ថ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១១​ផ្ទាំង និង​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​រង​ការខូចខាត សំណាងល្អ​មិនមាន​នរណាម្នាក់​រងរ​បួស​នោះទេ ចំណែក​រថយន្ត​បង្ក​ខូចខាត​យ៉ាងដំណំ ។ បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត​បាន​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​តែ​រថយន្ត នៅនឹងកន្លែង​កើតហេតុ ។​

     ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី រីឯ​ម្ចាស់​ម៉ូតូ​រងគ្រោះ​លើកយក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕​

មតិយោបល់