Dimitri Payet មិនបដិសេធឱកាសវិលត្រឡប់ទៅក្លឹប Marseille

          ជា​ថ្មីម្តង​ទៀត​កីឡាករ Dimitri Payet បាន​អះអាង​ថា ខ្លួន​អាច​នឹង​​ចាក ចេញពី​ក្លឹប West Ham ។ ខ្សែបម្រើ​ស្លាបសញ្ជាតិ​បារាំង​វ័យ​២៩​ឆ្នាំ​រូបនេះ​​បាន​ឆ្លើយ​តប​ចំ​ពោះ​សំណួរ​ជុំវិញ​ថា តើ​ខ្លួន​ចាប់​អារម្មណ៍ក្នុង​ការ​វិល​ត្រឡប់​ទៅ​ក្លឹប​ Marseille វិញដែរ​ឬយ៉ាង​ណា។

          Payet បាន​និយាយថា “​ខ្ញុំ​មិន​ទាន់​បដិសេធ​​នោះទេ”។ Payet បានផ្ទេ​រមក​ពីក្លឹប Marseille ក្នុងតម្លៃ​១០​.៧៥​លាន​ផោន​កាល​ពីរដូវ​ក្តៅ​ឆ្នាំ​មុន ។ Payet ទទួល​បាន​ការ​គាំទ្រ​ច្រើន​អំឡុង​រដូវ​កាល​ដំបូង​របស់​ខ្លួន​ ហើយ​ទទួល​បាន​កិច្ច​សន្យាដែល​មាន​ប្រាក់​ឈ្នួល​១២៥​.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។

          Payet បានជួយ​ឲ្យក្រុម​ជម្រើស​ជាតិ​បារាំង​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុងព្រឹត្តិ ការណ៍​ Euro 2016។​ មា​ន​ការ​អះអាង​ថា ​ក្លឹបធំៗបាន​ទាក់ទង​​ Payet ។​ ទោះបី​ជា​យ៉ាងណា​​ក្លឹប West Ham បាន​អះអាងថា ពួកគេ​មិន​ចង់​លក់​កីឡាករ​សំខាន់​របស់​គេនោះទេ៕

Maxresdefault adverise with khmeread

មតិយោបល់