បន្ទាប់ពីត្រូវបានគ្រូបង្វឹក Antonio Conte បញ្ឈរជើង កីឡាករសញ្ជាតិនីហ្សេរីយ៉ា John Obi Mikel ខ្សែបម្រើរបស់ក្លឹប Chelsea កំពុងចរចាជាមួយក្លឹប Marseille ជុំវិញកិច្ចសន្យាផ្ទេរនៅខែមករាខាងមុខនេះ។
គ្រូបង្វឹកជម្រើសជាតិនីហ្សេរីយ៉ាលោក Gernot Rohr បានអះអាងថា ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះគ្រោងនឹងផ្ទេរទៅកាន់ក្របខណ្ឌ Ligue 1 ដោយគ្មានតម្លៃខ្លួនបើទោះបីជានៅសល់កិច្ចសន្យា៦ខែទៀតក៏ដោយ។
លោក Gernot Rohr បាននិយាយថា “ខ្ញុំឃើញ Mikel នៅទីក្រុងឡុងដ៍។ គាត់មានដំណើរការរល្អជុំវិញការចរចាជាមួយនឹងក្លឹប Olympique Marseille ។ ហើយគាត់នឹងចាកចេញពីក្លឹប Chelsea ដោយឥតតម្លៃខ្លួន។ នេះគឺជាជម្រើសរបស់គាត់”៕
