អ្នកបម្រើ​លើ​យន្តហោះ​ទាំងនេះ​នឹងធ្វើ​ឱ្យ​អ្នក​គិត​ចង់​ទៅលេង​កូរ៉េខាងជើង​ជាមិនខាន​

    ​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្មីៗ​នេះ​បាន​កែប្រែ​សម្លៀកបំពាក់​ថ្មី​សម្រាប់​អ្នកបម្រើ​ការ​លើ​យន្តហោះ​ថ្មី​របស់ខ្លួន​។ អ្នក​បម្រើការ​យន្តហោះ​គឺ​ត្រូវបាន​គេ​ស្គាល់​សម្រាប់​សម្រស់​ដូច​តារា​ម៉ូ​ដែល ហើយ​អ្នក​បម្រើការ​យន្តហោះ​ប្រទេស​កូរ៉េខាងជើង​គឺ​គ្មានអ្វី​ត្រូវ​ប្រកែក​បានឡើយ​ចំពោះ​សម្រស់​របស់​ពួកនាង​។​

​    ​អ្នកបម្រើ​ការ​ស្រី​លើ​យន្តហោះ​សម្រាប់​ក្រុមហ៊ុន Air Koryo បាន​ស្លៀកពាក់​ឯកសណ្ឋាន​មាន​ទម្រង់​ជា​កងទ័ពជើងទឹក​បែប​សិច​ស៊ី​។ ឯកសណ្ឋាន​នេះ​ក៏​ធ្លាប់បាន​ប្ដូរ​ម្ដង​ដែរ​ក្នុង​ឆ្នាំ ២០១៣ ដោយ​ឈុត​នោះ​ពណ៌​ក្រហម​ភ្លឺ តែ​មិន​ទាក់ទាញ​ទេ​។​

​    ​យ៉ាងណាមិញ បើទោះជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​ទទួលបាន​ផ្កាយ ៥ ក្នុង​សៀវភៅ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ជាប់​បានតែ​ផ្កាយ ១ ប៉ុណ្ណោះ​ក្នុង​បញ្ជី​ជើងហោះហើរ​ប្រទេស​កូរ៉េខាងជើង​៕

Air koryo flight attendants 2
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...