samsung-banner
adverise with khmeread

របៀប​ស្វាគមន៍​របស់​ប្រជាជន​លើ​ពិភពលោក​! ប្រយ័ត្ន​ទៅដល់​ប្រទេស​ខ្លះ គេ​ស្តោះ​ទឹកមាត់​ដាក់ ខឹង​គេ តាម​ពិតជា​ប្រពៃណី​គេ​ទេ​

Untitled 1

    ​នៅក្នុង​ពិភពលោក​មាន​វិធី​ច្រើន​រាប់មិនអស់​ក្នុង​ស្វាគមន៍​ជាមួយនឹង​របៀប​បញ្ចេញ​កាយវិការ​ផ្សេងគ្នា​ទៅតាម​តំបន់ ទីកន្លែង ប្រពៃណី​និង​វប្បធម៌​ក្នុងស្រុក​នៃ​ក្រុម​ប្រជា​ជននី​យ​មួយ​លើ​ពិភពលោក​។ នៅពេល​និយាយ​ដល់​ការស្វាគមន៍ លោកអ្នក​គួរតែ​ដឹង​ឱ្យបាន​ច្បាស់​ចៀសវាង​ចូល​ស្ទឹង​មិន​តាម​បត់​នឹង​គេ និង​បញ្ចៀស​ការយល់ច្រឡំ នៅពេលដែល​វប្បធម៌​គេ​មិន​ដូច​វប្បធម៌​យើង​។ 

​    ​ខាងក្រោម​នេះ​ជាការ​ស្វាគមន៍​រាក់ទាក់​ទូទៅ​របស់​ប្រជាជន​មកពី​ជុំវិញ​ពិភពលោក​
​    ​១. លៀន​អណ្តាត នៅ​តំបន់​ទី​បេ​តិ៍ ដើម្បី​បង្ហាញ​ការគោរព​។ ប្រពៃណី​នេះ​មាន​តាំងពី​សតវត្សរ៍​ទី ៩​។​


​    ​២. ដាក់​ដៃស្តាំ​លើ​ទ្រូង​ខាងឆ្វេង នៅ​ម៉ាឡេស៊ី ដើម្បី​បង្ហាញ​ការគោរព​អស់ពី​បេះដូង​។​


​    ​៣. ស្តោះ​ទឹកមាត់​ស្វាគមន៍​គ្នា នៅ​កុលសម្ព័ន្ធ Massai ក្នុងប្រទេស​កេ​ន​យ៉ា​។ 


​    ​៤. ចាប់​ម្រាមដៃ ១០ របស់​ភ្ញៀវ​មក​ប៉ះ​ថ្ងាស​ដើម្បី​សម្តែង​ការគោរព​ស្វាគមន៍​ដ៏​ខ្ពង់ខ្ពស់ នៅ​ហ្វីលីពីន​។​


​    ​៥. កាន់​កន្សែង​សូត្រ​វែង​ស្វាគមន៍​គ្នាក្នុងប្រទេសម៉ុងហ្គោលី ខាង​ម្ចាស់ផ្ទះ​ត្រូវ​កាន់​កន្សែង​សូត្រ​ក្នុង​ដៃ​សងខាង​ដាក់​ត្រឹម​ចង្កេះ​ភ្ញៀវ រីឯ​ខាង​ភ្ញៀវ​ត្រូវ​កាន់​កន្សែង​ក្នុង​ដៃ​សងខាង​ដាក់​លើ​ស្មា​ម្ចាស់ផ្ទះ​។​


​    ​៦. យក​ថ្ងាស​ប៉ះ​ថ្ងាស និង ច្រមុះ​ប៉ះ​ច្រមុះ​ស្វាគមន៍​គ្នា​ក្នុងប្រទេស​នូ​វែ​សេ​ឡង់​។ 


​    ​៧. ស្វាគមន៍​ដោយ​នំប៉័ង​រោយ​អំបិល នៅ​រុស្ស៊ី​។ ទោះបី​ប្រជាជន​រុស្ស៊ី​សម័យ​ទំនើបនិយម​ចាប់ដៃ​បង់​សួរ ប៉ុន្តែ​ប្រជាជន​នៅតាម​ទីជនបទ​នៅតែ​ស្វាគមន៍​គ្នា​ដោយ​នំប៉័ង​រោយ​អំបិល​ដដែល​។​


​    ​៨. ឱន​គោរព​គ្នា​ទៅវិញទៅមក​នៅ​ជប៉ុន និង​កូរ៉េ ហើយ​ប្រទេស​វៀតណាម​នៅ​តំបន់​ខ្លះ​ក៏​ស្វាគមន៍​គ្នា​ដោយ​ការ​ឱន​ចំពោះ​គ្នា​ផងដែរ​។​


​    ​៩. សំពះ​គ្នា​ទៅវិញទៅមក នៅ​កម្ពុជា ឥណ្ឌា ថៃ ឡាវ​....​។​


​    ​១០. ញាក់ចិញ្ចើម​ដាក់គ្នា​នៅ​ប្រទេស​មីក្រូ​នេ​ស៊ី​។ 


​    ​១១. ចាប់ដៃ​បង់​សួរ និង​ថើប​ថ្ពាល់​គ្នា​ទៅវិញទៅមក​នៅ​បណ្តា​ប្រទេស​អារ៉ាប់​។ 


​    ​១២. ថើប​ថ្ពាល់​គ្នា នៅ​ប្រទេស​អឺរ៉ុប​ប៉ែក​ខាងលិច​៕

adverise with khmeread
ប្រភព៖ wikipedia

អ្នកនឹងចូលចិត្ត

មតិយោបល់