samsung-banner
adverise with khmeread

ឃាត់​យុវជន​ម្នាក់​ប្រើ​ហិង្សា​កាប់​គូទំនាស់​រយះ​ក្បាល​

15658676 1221953981224808 348323946 o

    តាកែវ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តតាកែវ បាន​ឃាត់​បុរស​ម្នាក់​ក្នុងចំណោម​២​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា កាលពី​ថ្ងៃទី​១៨ ​ខែធ្នូ ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១០​យប់​នៅ​ភូមិ​គ្រួស ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​។​

    ប៉ូលិស​និយាយថា ជនល្មើស​មាន​គ្នា​ពីរ​នាក់​គឺ​១-​ឈ្មោះ​ ស៊ឹម ថា​ត់​ធី​ម ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ និង​២-​ឈ្មោះ​ ប៉េង ភាស់ ភេទ ប្រុស​អាយុ​២៣​ឆ្នាំ ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​គ្រួស ឃុំពា​រាម ស្រុក​បាទី ខេត្តតាកែវ។ ឈ្មោះ​ ស៊ឹម ថា​ត់​ធី​ម បាន​យក​កាំបិតផ្គាក់ ដង​ឫស្សី​កាប់​ទៅលើ​ឈ្មោះ​ ឆេង ប៉េង​ឡេង មួយ​កាំបិត​ចំ​ថ្ងាស​ប្រវែង​ប្រាំមួយ​សង្ទីម៉ែត្រ​ដេរ​ប្រាំបី​ថ្នេរ។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ​ស៊ឹម ថា​ត់​ធី​ម ជា​ជនដៃដល់​។​ រីឯ​ឈ្មោះ​ ប៉េង ភាស់​ រត់​គេចខ្លួនបាត់ ដោយ​មូលហេតុ​ទំនាស់​ពាក្យសំដី។ ​ករណីនេះ​សមត្ថកិច្ច​កំពុង​រៀបចំ​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ៕​

adverise with khmeread

មតិយោបល់