ប្លែក​ទៀតហើយ​! ពង​ក្រួច​បំពង​អំពិល​ទុំ បាន​ភ្លក្ស​ម្តង​ច្បាស់​ជា​ញ៉ាម​

    ​គ្រឿងផ្សំ​៖ 
​    ​- ពង​ក្រួច ២០ គ្រាប់ (​ស្ងោរ​ឆ្អិន​)
​    ​- សាច់ជ្រូក​ចិញ្ច្រាំ ២ ស្លាបព្រា (​តិច ឬ​ច្រើន​តាម​ចំណូលចិត្ត​, អាច​ជំនួស​សាច់​ផ្សេង​ក៏បាន​)
​    ​- បង្គារ​ចិញ្ច្រាំ ២ ស្លាបព្រា (​តិច ឬ​ច្រើន​តាម​ចំណូលចិត្ត​, អាច​ជំនួស​សាច់​ផ្សេង​ក៏បាន​)
​    ​- ខ្ទឹមក្រហម ដាក់​តាម​ចំណូលចិត្ត (​ហាន់​ដាក់​ទាំង​ស្រស់​ក៏បាន​, បំពង​សិន​ក៏បាន​)
​    ​- ម្ទេស​ក្រៀម ៥ ទៅ ១០ គ្រាប់​
​    ​- ជីរវ៉ាន់ស៊ុយ​
​    ​- ស្ករត្នោត ១ ស្លាបព្រា កន្លះ​
​    ​- អំពិល​ទុំ ១ ស្លាបព្រា កន្លះ​
​    ​- ទឹកត្រី ឬ ទឹកស៊ីអ៊ីវ ១ ស្លាបព្រា កន្លះ ទៅ ២ ស្លាបព្រា​

​    ​វី​ធី​ធ្វើ​៖
​    ​- ពង​ក្រូច​ស្ងោរ​ឱ្យ​ឆ្អិន​ល្អ រួច​បកសំបក យកទៅ​បំពង​ឱ្យ​ក្រៀម​ល្អ​ហើយ​យក​ទុក​មួយអន្លើ​។​
​    ​- បំពង​ម្ទេស​ក្រៀម មួយសន្ទុះ​ហើយ​យក​ទុក​មួយអន្លើ​សិន​។​
​    ​- ចាក់​ប្រេងឆា​បន្តិច​ចូល​ខ្ទះ រួច​ដាក់​ស្ករត្នោត​, អំពិល​ទុំ​, ទឹកត្រី ឬ ទឹកស៊ីអ៊ីវ ឆា​ឱ្យ​រលាយ​ចូលគ្នា រួច​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ និង​បង្គារ​ចិញ្ច្រាំ​ឆា​ឱ្យ​ឆ្អិន​។​
​    ​- ចុងក្រោយ ដាក់​ពង​ក្រួច​បំពង​ខាងលើ​ឆា​មួយ​ត្រឡប់ ជាមួយ​ខ្ទឹមក្រហម និង​ម្ទេស​ក្រៀម រៀប​ដាក់​ចាន​ជាការ​ស្រេច តែ​កុំ​ភ្លេច​ដាក់​ជីរវ៉ាន់ស៊ុយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត