samsung-banner
adverise with khmeread

ប៉ូលិស​ក្រុង​សួង​វ៉ៃខ្នោះ​ជនសង្ស័យ​ប្រុស​ស្រី​ ៣​ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

Untitled 1

    ត្បូងឃ្មុំ ៖ កម្លាំង​ប៉ូលិស​ក្រុង​សួង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ជា​បន្តបន្ទាប់​ដក​ហូត​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សា​ធាតុ​ញៀន ចំនួន ​១៩ ​កញ្ចប់ (​ធំ​០១​កញ្ចប់​) ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ​ម៉ោង​៣​ និង​៣០​នាទី​រសៀល​នៅ​ចំណុច ភូមិ​កណ្តាល សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ និង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ឈ្មោះ​ ឃុន ណា​ស៊ីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ជ្រូ​យ សង្កាត់​សួង ក្រុង​សួង រកឃើញ និង​ដកហូត​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០៥​ កញ្ចប់​តូច។

    បន្ទាប់មក​ប៉ូលិស​ បា​នបន្ត​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​០២​នាក់ ផ្សេងទៀត នៅ​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល ក្នុងនោះ​១.​ឈ្មោះ ថុ​នស៊ី​ថុល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​វិហារ​លួង ក្រុង​សួង និង​ទី​២.​ឈ្មោះ វ៉ី ស្រីមុំ ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ពញាក្រែក ដកហូត​ថ្នាំញៀន ចំនួន​១៤​កញ្ចប់ ​(​តូច ចំនួន​១៣ និង​ធំ​០១​កញ្ចប់​) ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​គ្រឿង និង​ថង់​វិច​ខ្ចប់​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់