ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​​ ១៦ ​កញ្ចប់​

    ត្បូងឃ្មុំ ៖ កម្លាំង​ប៉ូលិស​ស្រុក​មេមត់ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​និង​ថ្នាំ​ម្សៅ​ក្រាម​សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំ​នួ​ន ១៦ ​កញ្ចប់ (​ធំ​០១​កញ្ចប់​) ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ ​និង​១០នាទី​រសៀល នៅ​ចំណុច រោង​ចាំ​ចំការកៅស៊ូ ស្ថិតនៅ​ខាងកើត​ភូមិ​កំពាន់ ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ថុង ស៊ា​ង​ហេន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ស​ញ្ញាតិ​ជាតិខ្មែរ រស់នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឆែកឆេរ​រកឃើញ​នូវ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ថ្នាំញៀន​ចំនួន ១៥ កញ្ចប់​តូច និង ០១ កញ្ចប់​ធំ ដែល​លាក់ទុក​ក្នុង​កញ្ចប់​បារី​កាំបូ រួច​ប​ញ្ជូ​ន​កាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មេមត់​ដើម្បី​ធ្វើការ​សាកសួរ​បន្ត។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មេមត់ បាន​កសាង​សំណុំរឿង​បញ្ជូ​នទៅ​កាន់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់៕

Untitled 1
adverise with khmeread
Loading ad ...