វិស័យកម្សាន្តប្រទេសកូរ៉េខាងត្បូងគឺមានឈ្មោះល្បីល្បាញដោយសារតែតារាប្រុសស្រីមានទេពកោសល្យនិងសម្រស់ស្រស់ស្អាត។
បើទោះបីជាមានតារាសម្រស់ស្រស់ស្អាតនិងទេពកោសល្យទាំងនោះ យ៉ាងណាមិញ តារាសម្ដែងវ័យក្មេងម្នាក់បានទទួលការចាប់អារម្មណ៍លើការសម្ដែងនិងសម្រស់របស់នាងខ្លាំង ហើយមនុស្សជឿជាក់ថានាងនឹងក្លាយជាតារាសម្តែងកំពូលសម្រស់នៅពេលអនាគតរបស់ប្រទេសកូរ៉េខាងត្បូង។
ថ្វីបើនាងជាចំណូលថ្មី ហើយទើបតែរៀនថ្នាក់ទី ៥ តារាសម្ដែង Cho Eun Hyung បានទទួលការចាប់អារម្មណ៍រួចបាត់ទៅហើយពីអ្នកគាំទ្រ និងក្រុមហ៊ុនក្នុងវិស័យកម្សាន្ត។
បន្ទាប់ពីនាងសម្ដែងក្នុងរឿង The Handmaiden ក្នុងឆ្នាំ ២០១៦ តារាសម្ដែងវ័យក្មេងរូបនេះបានសម្ដែងក្នុងតួមួយបានយ៉ាងល្អ។ ហើយមានក្រុមហ៊ុនជាច្រើនកំពុងពិចារណាលើតួនាទីសម្ដែងរបស់នាងក្នុងរឿងថ្មី ហើយរំពឹងថាថ្ងៃណាមួយ នាងនឹងក្លាយជាកំពូលសម្រស់បន្ទាប់របស់ប្រទេសកូរ៉េ៕