adverise with khmeread 3

ចោរ២នាក់ភ្ជង់ប្លន់យកម៉ូតូMSXកន្លះម៉ោងក្រោយ ដេញយកម៉ូតូមក​វិញដោយសារប្រព័ន្ឋGPS

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​ពី​យុវជន​ម្នាក់​បានសម្រេច ខណ​:​ជិះ​មកដល់​ខាងមុខផ្ទះ​ឈប់​ចាំ​អ្នកផ្ទះ​បើកទ្វារ​ឱ្យ ហើយ​យក​ម៉ូតូ​ទៅ​មិនទាន់បាន​កន្លះ​ម៉ោង​ផងត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដេញតាម​យក​ម៉ូតូ​ជនរងគ្រោះ​បានមក​វិញ តែ​ចោរ​គេច​បាត់ ។​

     អំពើ​ប្លន់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ​89Z តាម​បណ្តោយ​ផ្លូវ លេខ​១៥០ ស្ថិតក្នុង​សង្កាត់​ផ្សារដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​

     តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​គាត់​បាន​ជិះ​ម៉ូតូ ម៉ាក​MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-3337 ជិះ​ចេញពី​ធ្វើការ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​បំណងត្រឡប់មកផ្ទះ ។​

    ខណ​:​មកដល់​ចំណុច​ខាងមុខផ្ទះ​កំពុង​ចាំ​អ្នកផ្ទះ​បើកទ្វារ​ឱ្យ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ឈប់​និង​បាន​ដក​កាំភ្លើងខ្លី ភ្ជង់​គំរាម​បាញ់ ប្លន់យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់ ។​

    ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​បុ​៉​ស្តិ៍​ផ្សារ​ដេប៉ូ​ទី​១ ដើម្បីឱ្យ​សមត្ថកិច្ច​តាម​ស្វែង​ចាប់​ជនសង្ស័យ ដោយបាន​បើក​មើល​ផែនទី​ក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន ងាយស្រួលសមត្ថកិច្ច​កំណត់​មុខសញ្ញា ព្រោះ​ម៉ូតូ​ជនរងគ្រោះ​មានភ្ជាប់​ប្រ​ព័​ន្ឋ​GPS ។​

    បន្ទាប់មក​សមត្ថកិច្ច​ខណ្ឌទួលគោក បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ​ផ្សេងៗ​ដើម្បី​តាម​ប្រមាញ់​យក​ជនសង្ស័យ ព្រោះ​ប្រ​ព័​ន្ឋ​GPS​បានឃើញ​មុខសញ្ញា​ឃើញថាជនសង្ស័យ​កំពុង​ជិះ​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី​និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ទាំង​២​ខណ្ឌ បានចេញ​អន្តរាគមន៍​ដេញតាម​ប្រមាញ់​ក្រុម​ជនសង្ស័យ​ផ្អើល​ទាំង​២​ខណ្ឌ រហូត​ដេញតាម​យក​ម៉ូតូ​មកវិញ​បាន នៅ​ផ្លូវលំ​មុខ​អាកាសយាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​តែ​ក្រុមចោរ​បាន​គេចខ្លួនបាត់​អស់​។​

    សមត្ថកិច្ច​បាន​យក​ម៉ូតូ​ជន​គ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ព្រឹក​ឡើង​ឱ្យ​ជនរងគ្រោះ​យក​ឯកសារ​ពាក់​ព័​ន្ឋ ដើម្បី​ទទួលយក​ម៉ូតូ​របស់ខ្លួន​យកទៅ​វិញ ៕​

adverise with khmeread

មតិយោបល់