samsung-banner
adverise with khmeread

ISIS ផ្តល់រ​ង្វាន់ ១ លាន​ដុល្លារ​ដល់​ជន​ណា​ដែល​សម្លាប់​ស្រី​ស្អាត​ដា​ណឺ​ម៉ាក ដែល​បោះបង់​ការសិក្សា​ដើម្បី​មក​សម្លាប់​ពួកវា​

1

    ​តាម​ដឹង​ពួក ISIS បានប្រកាស​ផ្តល់រ​ង្វាន់​ជា​ទឹកប្រាក់ ១ លាន​ដុល្លារ​ដល់​ជន​ណា​ដែល​អាច​សម្លាប់​ស្ត្រី​អំបូរ​ឃើ​ដ​សញ្ជាតិ​ដា​ណឺ​ម៉ាក​ដែល​បាន​ឈប់​ពី​សាកលវិទ្យាល័យ​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​ជ្រុលនិយម​នេះ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​    ​នាង Joanna Palani វ័យ ២៣ ឆ្នាំ​បច្ចុប្បន្នកំពុង​ជាប់គុក​ហើយ​ប្រឈមមុខ​ការកាត់ទោស​នៅក្នុង​ទីក្រុង Copenhagen ចំពោះ​ការចាកចេញ​ពី​ប្រទេស បន្ទាប់ពី​រូបនាង​ជាប់​បម្រាម​ធ្វើដំណើរ ១២ ខែ ចាប់ផ្តើម​ចូល​ជា​ធរមាន​ក្នុង​ខែមិថុនា ២០១៥​។​

​    ​ប្រសិនបើ​នាង​ត្រូវបាន​រកឃើញ​ទោសកំហុស នោះ​នាង​នឹង​ប្រឈមមុខ​កាត់ទោស​ជាប់គុក​ពីរ​ឆ្នាំ​ក្រោម​ច្បាប់​ថ្មី​ដែល​តាក់តែងឡើង​ដើម្បី​បញ្ឈប់​លំហូរ​នៃ​ក្រុម​យុទ្ធជន ISIS ពី​ប្រទេស​ដា​ណឺ​ម៉ាក​ទៅកាន់​មជ្ឈិមបូព៌ា​។​

​    ​នាង​បាន​សរសេរ​នៅលើ Facebook ភ្លាមៗ​បន្ទាប់ពី​លិខិតឆ្លងដែន​របស់​នាង​ត្រូវបាន​រឹបអូស​យ៉ាង​ដូច្នេះ​ថា "​តើ​ខ្ញុំ​អាច​បង្ក​ការគំរាមកំហែង​ដល់​ដា​ណឺ​ម៉ាក​និង​ប្រទេស​ផ្សេង​យ៉ាងដូចម្តេច ដោយ​គ្រាន់តែ​ជា​ទាហាន​ក្នុង​កងទ័ព​ផ្លូវ​ការដែល​ដា​ណឺ​ម៉ាក​ហ្វឹកហ្វឺន​និង​គាំទ្រ​ដោយផ្ទាល់​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ពួក ISIS?"​។​

​    ​ភាពលេច​ធ្លោ​របស់​នាង Palani មានន័យថា ជារឿយៗ​នាង​តែង​ជា​គោលដៅ​គំរាមកំហែង​ទាំង​នៅលើ​បណ្តាញ​សង្គម​និង​នៅ​ខាងក្រៅ​។ al-Arabiya បាន​រាយការណ៍​ថា ការផ្តល់ជូន​ទឹកប្រាក់​ថ្មីៗ​នេះ​ចំពោះ​ការសម្លាប់​នាង​ត្រូវបាន​ធ្វើឡើង​ដោយ​បណ្តាញ​សង្គម​របស់ ISIS ជា​ភាសា​ជាច្រើន​កាលពី​ចុង​សប្តាហ៍​មុន​។​

​    ​នាង Palani ដែល​គ្រួសារ​របស់​នាង​មាន​ដើមកំណើត​ពី​ពួក​ឃើ​ដ​អ៊ីរ៉ង់ បានកើត​នៅក្នុង​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ទីក្រុង Ramadi ប្រទេស​អ៊ីរ៉ាក់​អំឡុង​សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស​។ គ្រួសារ​របស់​នាង​បានទទួល​សិទ្ធិ​ជ្រកកោន​ក្នុងប្រទេស​ដា​ណឺ​ម៉ាក​នៅពេល​នាង​នៅ​ជា​កុមារី​។​

​    ​នាង​បាន​ឈប់រៀន​ថ្នាក់​នយោបាយ​ដើម្បី​ចូលរួម​ជាមួយ​បដិវត្តន៍​ឃើ​ដ​ក្នុងការ​ប្រឆាំងនឹង ISIS បន្ទាប់ពី​ក្រុម​ជ្រុលនិយម​នេះ​លេចធ្លោ​ក្នុង​ឆ្នាំ ២០១៤ ដោយ​ពួកវា​ប្រយុទ្ធ​ជាមួយ​អង្គភាព​ការពារ​ប្រជាជន​ឃើ​ដ (YPG) នៅ​ភាគ​ខាងជើង​ស៊ី​រី និង​កងកម្លាំង Peshmerga ក្នុងប្រទេស​អ៊ីរ៉ាក់​។ នៅក្នុង​សារ Facebook មួយ នាង Palani បាន​និយាយថា នាង​ត្រូវបាន​ជំរុញ​ទឹកចិត្ត​ឱ្យ​ប្រយុទ្ធ​ដើម្បី​សិទ្ធិនារី ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​តម្លៃ​អឺរ៉ុប​ដែល​នាង​បាន​រៀន​ជានា​រី​ដា​ណឺ​ម៉ាក​។​

​    ​ការកាត់ទោស​របស់​នា​ង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២០ ខែធ្នូ​នេះហើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់